ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្ត​ព្រះវិហារ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ សម្រាប់​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​

ខេត្ត​ព្រះវិហារ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ សម្រាប់​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ រដ្ឋបាល​ខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤​នេះ បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ សម្រាប់​កម្មវិធី​ជាតិ​ជំនួយ​សង្គម ផ្នែក​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​»​។ ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​លោកស្រី ប៉ាង រ៉ាវី អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង​លោក គីម រិទ្ធី អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​មន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មកពី​តាម​ក្រុង ស្រុក​ទាំង​៨​។​

​ក្នុងនាម​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ​, លោកស្រី ប៉ាង រ៉ាវី សូម​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដែល​ជា​ប្រតិបត្តិ​ករ​ផ្ទាល់​នៅ​ថ្នាក់​មូលដ្ឋាន ដែល​បាន​អនុវត្ត​នូវ​ក្រប​ខណ្ឌ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទាំង​ការផ្តល់​សេវា​សាធារណៈ និង​ទាំង​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាននិងកំពុង​អនុវត្ត​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស និយាយ​ជា​រួម និង​និយាយ​ដោយឡែក ក្នុង​ក្របខណ្ឌ​ខេត្ត​ព្រះវិហារ ឲ្យទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​លោកស្រី​អភិបាលរង បាន​ថ្លែង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​មហាបវ​រធិប​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការកសាង និង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ឲ្យមាន​លក្ខណៈ​ប្រមូលផ្តុំ សង្គតិភាព និង​ប្រសិទ្ធភាព ដោយ​ឈរ​លើ​ស្មារតី «​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់​»​។ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់ឲ្យអនុវត្ដក​ម្ម​វិធី​មួយទៀត គឺ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្ដុះបណ្ដាល​វិជា្ជជីវៈ និង​បច្ចេកទេស​ដល់ យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន​១​លាន​៥​សែន​នាក់​។​

​លោកស្រី​បន្ត​ថា កម្មវិធី​នេះ​មាន​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន ក្នុង​ការទទួល​បាន​កា​រ​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​កាន់តែ​ប្រសើរឡើង ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ពិសេស​ដើម្បី​លើកកម្ពស់​ការកសាង និង​អភិវឌ្ឍ​មូលធន​មនុស្ស សុខមាលភាព​របស់​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ និង​ងាយ​រង​ហានិភ័យ សំដៅ​ចូល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ឈាន​ទៅ សម្រេច​បាន​ទៅ​ជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​ស្របពេល​នឹង​ការដាក់​ឲ្យ​អនុវត្តក​ម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត លោកស្រី​សូម​ប្តេជ្ញា​គាំទ្រ​ជំរុញ​ការអនុវត្ត ការផ្សព្វផ្សាយ និង​ការ​បង្កលក្ខណៈ ដល់​កិច្ចដំណើរការ​របស់​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​។​

​ក្នុងនោះ សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន មន្ទីរជំនាញ មេឃុំ ចៅសង្កាត់ ត្រូវ​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​គត់មត់ សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​នៅ​មូលដ្ឋាន​ផ្ទាល់ បាន​សិក្សា​រៀនសូត្រ មាន​ជំនាញ​ពិតប្រាកដ​មួយ​ក្នុង​ជីវិត ស្របតាម​ទីផ្សារការងារ ទទួលបាន​ប្រាក់ចំណូល​សម្រាប់​ចិញ្ចឹមជីវិត ធ្វើឲ្យ​គ្រួសារ​គេចផុត​ពី​ភាព​ក្រី ធ្វើអោយ​ជីវភាព​ពួកគាត់​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​លោកស្រី ប៉ាង រ៉ាវី ក៏​បាន​ធ្វើ​ការណែនាំ​នូវ​ចំណុច​មួយចំនួន រួមមាន​៖
*​រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ នូវ​កម្ម​វី​ធី​ជំនួយ​សង្គម​នានា​របស់​រាជរដ្ឋាភិបាល ពិសេស​កម្ម​វ​ធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ឲ្យបាន​ទូលំ​ទូលាយ​ដល់​ស្រទាប់​យុវជន នៅ​មូលដ្ឋាន​របស់​ខ្លួន​
*​ដាក់បញ្ចូល​កម្មវិធី​នេះ ចូល​ជា​របៀបវារៈ​មួយ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ក្រុង ស្រុក និង​ឃុំ សង្កាត់​របស់​ខ្លួន​
*​សម្របសម្រួល និង​ឆ្លើយតប​នូវ​បញ្ហា​ផ្សេងៗ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យបាន​ទាន់​ពេលវេលា​
*​សហការ​ជាមួយ​អង្គការ សមាគម និង​ដៃគូរ​អភិវឌ្ឍ​នានា ដើម្បី​រួមចំណែក​ក្នុង​ការផ្សព្វផ្សាយ​
*​ប្រសិនបើ​ត្រូវការ​ជំនួយ​ពី​រដ្ឋបាល​ខេត្ត ក្នុង​អំឡុង​ពេល​អនុវត្ត ត្រូវសុំ​គោលការណ៍​មក​រដ្ឋបាលខេត្ត​
*​រាយការណ៍​លទ្ធផល​នៃ​ការអនុវត្ត​ឲ្យបាន​ជា​ប់​ជាប្រចាំ ដោយ​ប្រើប្រាស់​យន្តការ​រាយការណ៍​កន្លងមក​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.