ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា នាំ​អំណោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ចែក​ជូន​គ្រួសារ​អតីតយុទ្ធជន និង​ពលរដ្ឋ​ក្រីក្រ​១០​គ្រួសារ នៅ​ស្រុក​ឆែ​ប

​ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា នាំ​អំណោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ចែក​ជូន​គ្រួសារ​អតីតយុទ្ធជន និង​ពលរដ្ឋ​ក្រីក្រ​១០​គ្រួសារ នៅ​ស្រុក​ឆែ​ប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោក​ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ដ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះ សំ​ណា​ល​សួរសុខទុក្ខ និង​នាំ​អំណោយ​ដ៏​ថ្ងៃ​ថ្លា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ចែក​ជូន​គ្រួសារ​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ ចាស់ជរា ដែលមាន​ជីវភាព​ក្រីក្រ​លំបាក ចំនួន​១០​គ្រួសារ នៅ​ភូមិ​ឆែប​លិច ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។​

​នៅក្នុង​ឱកាស​នេះ លោក​ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​វត្តមាន​នៅ​ទូ​នេះ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ឆែប​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ពី​ការរីកចម្រើន​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​ប្រសូត្រ​ចេញ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​បន្ត​ចូលរួម​គាំទ្រ​កម្មវិធី​នយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ពិសេស​ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដើម្បី​ភាពសុខសាន្ត​ភូមិ ឃុំ របស់​យើង​។​

​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដែល​នាំយកមក​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ គឺ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ០១​បេ ស្មេី​៣០​គីឡូក្រាម មី ០១​កេស ត្រីខ​០១​យួរ ទឹកត្រី​០១​យួរ នឹង​ថវិកា​ចំនួន​៣០,០០០​រៀល​ផងដែ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.