ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​បង្ក្រាប ឃាត់ខ្លួន​ប្រុស​ស្រី​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​បង្ក្រាប ឃាត់ខ្លួន​ប្រុស​ស្រី​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖​ កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បេ​ី​ក​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ឃាត់​ជនសង្ស័យ​ជនជាតិ​ថៃ​ប្រុស​-​ស្រី ២​នាក់ នៅ​ចំនុច​មុខ​អគារ​ស្នាក់នៅ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ចាប់​យក​សម្ភារៈ​វត្ថុ​តាំង​មួយចំនួន​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា ជន​ស្ស័​យទាំង​២​នាក់ ១-​ឈ្មោះ ប៊ុន​យ៉ា​សាតា ប៉ូ​រ៉ា​មេ​ត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ថៃ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ២-​ឈ្មោះ យូ​ស៊ី​តា ឆាន់​ថា​ជីន​ដា (​ភី​ម​) ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ថៃ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ (​បញ្ហា​សុខភាព​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​សិរីសោភ័ណ​) ។ វត្ថុតាង​ចាប់​បាន​រួម​មាន​៖ -​គ្រឿងញៀន​ពណ៌​ក្រហម​រូប​សេះ ចំនួន ០៣​កញ្ចប់ ទម្ងន់ ៤១,០០​ក្រាម​, -​ម្ស៉ៅ​ពណ៌​ស ៤០៨ បំពង់ ទម្ងន់ ៣៥៧,៣ ក្រាម​, -​ម្ស៉ៅ​ពណ៌​ស ចំនួន ០៣​កូន​ថង់​កិ​ប ទម្ងន់ ២,៤៦​ក្រាម​,-​ទូរស័ព្ទដៃ ចំនួន​០២​គ្រឿង​, -​នាឡិកាដៃ ចំនួន​០២​គ្រឿង​, -​កាបូប ចំនួន​០២, -​លិខិតឆ្លងដែន ចំនួន​០២​ក្បាល​, -​ឯកសារ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​មួយចំនួន​, -​ជញ្ជីង​ថ្លឹង ចំនួន ០១​គ្រឿង​, -​ថង់​វេច​ខ្ចប់​មួយចំនួន​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានបញ្ជាក់​ថា មុន​ឈានដល់​ការបង្ក្រាប​ករណីនេះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន ទទួល​ពត៌មាន​ពី​សន្ដិសុខ​ថា មាន​ករណី រក្សាទុក ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។ ភ្លាមៗ​លោក​បាន​ដឹកនាំ​កម្លាំង​បាន​ចុះ​ទៅ​ដល់​ចំណុចកើតហេតុ​ខាងលើ ហេ​ី​យបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំ​២​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​។​

​ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លេី​យ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​រក្សាទុក ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់​ពិត​ប្រាកដ​មែន​។ ដោយ​ផ្អែក​លើ​ចម្លេីយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.