ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី​៖ ភ្នាក់ងារ​សន្ដិសុខ​ឯកជន ជិត​១​ម៉ឺន​នាក់ ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី​៖ ភ្នាក់ងារ​សន្ដិសុខ​ឯកជន ជិត​១​ម៉ឺន​នាក់ ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី អគ្គស្នងការ​រង​នគរបាលជាតិ បានឲ្យដឹងថា រហូតមកដល់​ពេលនេះ ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំង​បម្រើសេវា និង​មិន​បម្រើ​សេវា ប្រមាណ​ជិត​១​ម៉ឺន​នាក់​ហើយ ទទួលបាន​ការបណ្ដុះបណ្ដាល​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាមរយៈ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ដែល​ជា​សេនាធិការ​ផ្ទាល់​លើ​ការគ្រប់គ្រង​សន្ដិសុខ​ឯកជន​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៥៦ តំណាង​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី បាន​គូសបញ្ជាក់ថា ការបណ្ដុះបណ្ដាល​នេះ​ដើម្បីឲ្យ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទាំង​អស់​មាន​សមត្ថភាព ចំពោះ​ដឹង វិជ្ជាជីវៈ ក្រមសីលធម៌ សំដៅ​លើកកម្ពស់​ដល់​វិស័យ​នេះ​ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់​។​

​អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ បាន​បន្ថែមថា បើ​ទោះបីជា​រយៈពេល​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន មាន​រយៈពេល​ខ្លី ប៉ុន្តែ​គ្រូវ​ឧទ្ទេស​នាម​បានធ្វើការ​ចងក្រង យកចិត្តទុកដាក់​ផ្ដោត​សំខាន់ ទៅលើ​មេរៀន​ចំនួន​៧៖ ១៖​តួនាទី និង​ភារកិច្ច​ភ្នាក់ងារ​សន្តិសុខ​ឯកជន​, ២៖​វិធីសាស្ត្រ​ការពារ​គោលដៅ​, ៣៖​វិធានការ​បង្កា​រការ​ពន្លត់​អគ្គិភ័យ និង​ការជម្លៀស​ខ្លួន​ចេញពី​អគ្គិភ័យ​, ៤៖​កិច្ចសហការណ៍​រវាង​ភ្នាក់ងារ​សន្តិសុខ​ឯក​ជន ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​, ៥៖​ស្វែងយល់​អំពី​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​បណ្ដា​ករណី​ល្មើស​ច្បាប់​ផ្សេងៗ​, ៦៖​អំពី​ការការពារ និង​រក្សា​សុវត្ថិភាព​កន្លែងកើតហេតុ និង​៧៖​ការស្វែងយល់​ពី​ឧបសម្ព័ន្ធ​សញ្ញា​ចរាចរណ៍​ផ្លូវគោក​។​

​តំណាងឲ្យ​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក អ៉ី សុខ​ឃី បានស្នើ​នាយកដ្ឋាន​បន្ត​យកចិត្តទុកដាក់ និង​ជំរុញ​ឲ្យមាន​វគ្គ​បំប៉នជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯក​ជន ជា​បន្តបន្ទាប់​ទៀត ខណៈ​នាយក​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន និង​គ្រឹះស្ថាន​នានា ត្រូវ​បន្ត​ចូលរួម​គាំទ្រ​វគ្គ​បណ្ដុះបណ្ដាល ដោយ​បញ្ជូន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​មក​ចូលរួម​វគ្គ​សិក្សា​។​

​លោក​ក៏​ស្នើ​ភ្នាក់ងារ​សន្តិសុខ​ឯកជន ត្រូវមាន​ឥរិយាបថ​សមរម្យ​ក្នុង​ការចូលរួម​ធ្វើ​ការងារ ដោយ​ប្រកាន់យក​អ្វី​ដែល​ជា​ការត្រឹមត្រូវ​ក្រោយ​ទទួល​ការបណ្ដុះបណ្ដាល គោរព​ឲ្យបាន​នូវ​លក្ខណៈសម្បត្តិ​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន​៖ ត្រូវមាន​វិន័យ​, ក្រមសីលធម៌​, ប្រើប្រាស់​ឯកសណ្ឋាន​សន្តិ​សុខ​ឯកជន និង​សម្ភារៈ​បំពាក់​ឲ្យបាន​គ្រប់គ្រាន់ ហើយ​ត្រូវបង្កើត​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​នៅ​មូលដ្ឋាន ព្រមទាំង​រួមគ្នា​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​។​

​យោងតាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន សរុប​៥៦​លើក ដែល​មាន​សិក្ខាកាម​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន ចំនួន​៩,៦៣៦​នាក់ (​ស្រី​២១១​នាក់​) និង​សិក្ខាកាម​ជា​នគរបាលជាតិ ចំនួន​២២៨​នាក់ (​ស្រី​១៩​នាក់​)​។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី បាន​បន្ថែមថា កិច្ចការ​បើក​វគ្គ​បំប៉ន​ជំនាញ​នេះ​ក្នុង គោលបំណង​ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​នៃ​ការ​បង្កើន​សមត្ថភាព ដើម្បី​ក្លាយខ្លួនជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន ដែល​មាន​ជំនាញ និង​លក្ខណៈសម្បត្តិ គ្រប់គ្រាន់​សម្រាប់​ការចូលរួមចំណែក ក្នុង​សកម្មភាព​ថែរក្សា និង​ការពារ​ស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ព្រមទាំង​លើកកម្ពស់​គោល នយោបាយ​ភូមិ​-​ឃុំ សង្កាត់ មាន​សុវត្ថិភាព ឲ្យបាន​ល្អ​ប្រសើរ​។​

​លោក​បន្ថែមថា ភ្នាក់ងារ​សន្តិសុខ​ឯកជន ដែល​បាន​ឆ្លង​វគ្គ​បំប៉ន​ជំនាញ​កន្លងមកនេះ ធ្វើឲ្យ​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ មាន​ក្រមសីលធម៌​ល្អ អប្ប​កិរិយា​ល្អ មាន​កិច្ចសហការ​ល្អ និង​ចេះដឹង​ផ្នែក​ច្បាប់​មួយចំនួន ធ្វើឲ្យ​វិស័យ​សន្តិសុខ​ឯកជន​នេះមាន​ការ​គាំពារ ប្រកបដោយ​គុណភាព និង​និរន្ត​ភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.