ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ដ​កែប ចុះ​ពិនិត្យ​ស្ថានភាព​ទឹក តាម​បណ្តា​ទំនប់​សំខាន់ៗ​ទូទាំង​ខេត្ត ដើម្បី​ត្រៀម​បម្រុង​ទុក សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព​ផលដំណាំ​នានា ក្នុង​រដូវប្រាំង

អភិបាលខេត្ដ​កែប ចុះ​ពិនិត្យ​ស្ថានភាព​ទឹក តាម​បណ្តា​ទំនប់​សំខាន់ៗ​ទូទាំង​ខេត្ត ដើម្បី​ត្រៀម​បម្រុង​ទុក សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព​ផលដំណាំ​នានា ក្នុង​រដូវប្រាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្ដ​កែប នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៤ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក តាម​បណ្តា​ទំនប់​សំខាន់ៗ​ទូទាំង​ខេត្ត ដើម្បី​ត្រៀម​បម្រុង​ទុក សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព​ផលដំណាំ​នានា របស់​បងប្អូន​ប្រជាកសិករ ក្នុង​រដូវប្រាំង​នេះ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ ដោយ​មាន​ការណែនាំ​ពី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដើម្បី​ឲ្យ​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ក្នុងការ​ត្រៀម​ទុក កុំ​មាន​ការខ្វះខាត ស្របពេល​ដែល​ខេត្ដ​មួយចំនួន មាន​ការខ្វះខាត​ទឹក​ប្រើប្រាស់ ហើយក៏​មាន​ការណែនាំ​ប្រជាកសិករ​ផ្អាក​ធ្វើ​ស្រែប្រាំង​។​

​លោក​អភិបាលខេត្ដ​កែប ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ដ្រី​ជំនាញ ចុះ​ផ្សព្វផ្សាយ និង​យកចិត្ដទុកដាក់​មើល អំពី​ទឹក​នៅ​តាម​ទំនប់ ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់​ស្រោចស្រព​ផលដំណាំ របស់​ប្រជាកសិករ​ក្នុង​រដូវប្រាំង ដែល​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.