ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​អនុញ្ញាតឱ្យ​ថ្នាក់ដឹកនាំ​ស្នងការរង លោកស្រី​នាយ​ការិយា​ជំនាញ​នៃ​ស្នងការដ្ឋាន និង​សហការី ជួប​សំណេះសំណាល សួរសុខទុក្ខ ក្រោយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ២០២៤

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​អនុញ្ញាតឱ្យ​ថ្នាក់ដឹកនាំ​ស្នងការរង លោកស្រី​នាយ​ការិយា​ជំនាញ​នៃ​ស្នងការដ្ឋាន និង​សហការី ជួប​សំណេះសំណាល សួរសុខទុក្ខ ក្រោយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​: នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣ រោច ខែ​មិគសិរ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បានអនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ​ស្នងការរង លោកស្រី​នាយ​ការិយា​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​ជ័យ និង​សហការី ចូលជួប​សម្តែង​ការគួរសម សំណេះសំណាល សួរសុខទុក្ខ និង​យក​វត្ថុ​អនុស្សាវរីយ៍ ផ្លែឈើ គោរព​ជូន​ពរ ក្រោយ​ឱកាស​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល ២០២៤ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ថ្នាក់ដឹកនាំ​ស្នងការរង រួម​លោក​ស្រី​នាយ​ការិយា និង​សហការី សូម​គោរព​ជូនពរ លោក ឧត្តមសេនីយ៍ទោ ស្នងការ និង​ក្រុមគ្រួសារ​ទទួលបាន សុខភាព​ល្អ បរិបូរណ៍ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី និង​ទទួលបាន​ជោគជ័យ​រាល​ភារៈកិច្ច​ការងារ​របស់​ថ្នាក់ដឹកនាំ​ប្រគល់ជូន​ជា​បន្តបន្ទាប់ ។​

​លោក ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​បាន​ថ្លែងអំណរគុណ និង ជូនពរ​ដល់ ថ្នាក់ដឹកនាំ​ស្នងការរង លោកស្រី​នាយការិយាល័យ រួម​ទាំង​សហការី ទាំងអស់ ឱ្យ​ជួបតែ​សេចក្ដីសុខ គ្រប់ប្រការ សុខភាព​មាំមួន ជោគជ័យ​រាល់​ភារកិច្ច និង​ជួបប្រទ​:​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណ​: សុខ​: ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.