ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ត្រី កែវ រតនៈ និង​ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ចែករំលែក​បទពិសោធ​ន៍ និង​គន្លឹះ ក្នុង​ការសិក្សា ដល់​សិស្ស​ថ្នាក់​ទី​១២ ជិត​២​ពាន់​នាក់​

រដ្ឋមន្ត្រី កែវ រតនៈ និង​ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic Williams ចែករំលែក​បទពិសោធ​ន៍ និង​គន្លឹះ ក្នុង​ការសិក្សា ដល់​សិស្ស​ថ្នាក់​ទី​១២ ជិត​២​ពាន់​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់​, លោក Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា និង​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សំណេះសំណាល និង​ចែករំលែក​បទពិសោធន៍ ជូន​សិស្សានុសិស្ស​ថ្នាក់​ទី​១២ មក​ពី​វិទ្យាល័យ​ក្នុង​ក្រុង​ពោធិ៍សាត់ ស្រុក​បាកាន និង​ស្រុក​តា​លោ​សែន​ជ័យ ប្រមាណ​ជាង​១៦០០​នាក់​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​បរិវេណ​វិទ្យាល័យ​អូរ​តា​ប៉ោង ដែល​ស្ថិត​ក្នុង​ភូមិ​អូរ​តា​ប៉ោង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ក្រុមការងារ​ចុះ​ជួយ​ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី អាជ្ញាធរ​មូលដ្ឋាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ជំរាប​ជូ​ប​ថា នៅក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣​កន្លងទៅ​

​សិស្ស​វិទ្យាល័យ​ទូទាំង​ខេត្ត​ពោធិ៍សាត់ បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិភូមិ មាន​ចំនួន​២,៣៤៧​នាក់ ក្នុងចំណោម​បេក្ខជន​មក​ប្រឡង មាន​ចំនួន​៣,៦៨៦​នាក់ ស្មើ​និង​៦៣,៧៤% ក្នុង​នោះ​សិស្ស​និទ្ទេស​A=៣៣​នាក់ B=១៤៤​នាក់ C=៤០៧​នាក់ D=៧៨១​នាក់ E=៩៨២​នាក់​។ លទ្ធផល​ទាំងអស់នេះ​បានមក​ពី​ការខិតខំ​យកចិត្តទុកដាក់​ពី​ក្រសួង​ក៏​ដូច​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់ គណ​:​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្ស​និង​សិស្សានុសិស្ស​គ្រប់ៗ​គ្នា​ផង​ដែរ​។ ទន្ទឹម​នេះ​ផង​ដែរ​ខេត្ត​ពោធិ៍សាត់​ក៏​មាន​ការវិវត្ត​រីកចម្រើន​ជា​ដំណាក់កាលៗ លើ​គ្រប់​វិស័យ ទាំង​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រោម​ការជួយ​ពួន​ជ្រុំ ពី​សំណាក់​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ជា​ពិសេស ក្រោយ​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​ជា​នាយករដ្ឋមន្ត្រី និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ណែ​ត ជា​នាយករដ្ឋមន្ត្រី​នាពេល​បច្ចុប្បន្ន ដោយ​ប្រកាន់​យក​ពលរដ្ឋ​ជា​ម្ចាស់​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ បាន​ប្រសាសន៍ថា ចក្រភព​អង់គ្លេស ជា​ប្រទេស​មួយ​ដែល​មាន​រីកចម្រើន​គ្រប់​វិស័យ នៅលើ​ពិភពលោក ហើយក៏​ជា​ប្រទេស​ឈរ​លំដាប់ ផ្នែក​មនុស្សធម៌ និង​ធនធានមនុស្ស​ផងដែរ​។ ហើយ​អ្វី​ដែល​លេចធ្លោរ​ជាង​គេ​នៅលើ​ពិភពលោក​នោះ គឺ​វិស័យ​អប់រំ ពិសេស​គឺ​ភាសា​អង់គ្លេស ដែល​គេ​ប្រើ​ជា​ផ្លូវការ​។ លោក កែវ រ​តន​: សូម​ឱ្យ​សិស្សានុសិស្ស​គ្រប់រូប ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ពោល​គឺ​ជួយ​ខ្លូន​ឯង​ជាមុនសិន ត្បិត​ប្រទេស​យើង​បាន​និង​កំពុង​បង្កើន​ការទំនាក់ទំនង​ល្អ​គ្រប់​វិស័យ ជាមួយ​បណ្តា​ប្រទេស​ជឿនលឿន ដែល​ជា​ឱកាស​ដ៏​ល្អ សម្រាប់​សិស្សានុសិស្ស​ម្នាក់ៗ ចាប់​យក​ការសិក្សា​។​

Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា អ្វីដែល​ធ្វើឱ្យ​លោក​មាន​ចំណាប់​អារម្មណ៍​លើ​កម្ពុជា​នោះ ដោយ​ស្រឡាញ់​ប្រពៃណី វប្បធម៌​ខ្មែរ សាសនា ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ព្រៃ ភ្នំ និង​ទន្លេ​បឹង អំណោយផល​លើ​វិស័យ​កសិកម្ម ឧស្សា​កម្ម និង​វិស័យ​ទេសចរណ៍​។ លោក​បាន​លើកឡើង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​អង់គ្លេស មាន​ទំនាក់ទំនង​គ្នា​ជា​យូរ​មក​ហើយ និង​មាន​ចំណង​សាមគ្គី​យ៉ាងរឹងមាំ​។ កន្លង​មក​ប្រទេស​អង់គ្លេស តែង​បាន​ជួយ​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស​ដល់​កម្ពុជា ជាច្រើន​អ្នក​ផងដែរ​។​

​ក្នុង​ចក្ខុវិស័យ​របស់​លោក បាន​សំឡឹង​ឃើញ​ថា​យុវជន​កម្ពុជា ពិសេស​សិស្សានុសិស្ស​គ្រប់រូប អាច​ក្លាយ​ជា​ពលរដ្ឋ​ល្អ និង​ជា​មេដឹកនាំ​ក្នុង​ប្រទេស​របស់​ខ្លូន​។ ដូចនេះ​ហើយ​គន្លឹះ​សំខាន់​ក្នុង​ការសម្រេច​នូវ​វត្ថុបំណង​របស់​ខ្លូន គឺ​ខិតខំ​សិក្សា តស៊ូ ឧស្សាហ៍​ព្យាយាម គោរព​វិន័យ ចាត់ទុក​លោកគ្រូ អ្នកគ្រូ​ជា​ឱ​ពុក ម្តាយ អ្វី​ជា​ឧបស័គ្គ គឺ​ជា​កម្មវត្ថុ​ដែល​ត្រូ​ចេះ​ដោះស្រាយ​សម្រាប់​ខ្លូន និង​អ្នក​ជុំវិញ​ខ្លូន​។ ត្រូវមាន​ឆន្ទ​: និង​មនសិការ​ស្រឡាញ់​ជាតិ គឺ​រៀន​មិន​ត្រឹម​យក​ចំណេះ សម្រាប់​កសាង​អនាគត​ខ្លូន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ជួយ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជា​រឿង​សំខាន់​។​

​លោក​បាន​គូសបញ្ជាក់ថា ប្រទេស​អង់គ្លេស និង​បន្ត​ទទួល​យ​សិស្ស​និសិត្ស​ខ្មែរ ដែល​មាន​ចំណេះ និង​ស​ត្ថភាព​ពិត​ប្រាកដ តាមរយ​:​ការ​ប្រឡង​យក​អាហារូបករណ៍ ត្រូវ​ចង​ចាំ​ថា (​ជា​អ្វី​ជា​ឧ​បគ្គ​ស័គ្គ គឺជា​ឱកាស​សម្រាប់​អ្នកតស៊ូ​)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.