ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ​៧​មករា

រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ​៧​មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​បាត់ដំបងបាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ​៧​មករា (១៩៧៩-២០២៤) នៅ​បរិវេណ​សួន​វិមានឯករាជ្យ​សម្តេច​ក្រឡាហោម ស ខេង ក្នុង​ក្រុង​បាត់ដំបង​។​

​អង្គ​មិទ្ទីង​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម សុខ លូ អភិបាលខេត្ត សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជ​ន​កម្ពុជា និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការប​ក្សខេត្ត និង​ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជ​ន​កម្ពុជា និង​ជា​អនុប្រធាន​គណៈអចិន្ត្រៃយ៍​គណ​:​កម្មា​ធិ​ការប​ក្ស​ខេត្ត​បាត់ដំប​ង
​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​កងកម្លាំង​ទាំង​បី​ប្រភេទ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ មន្ទីរ អង្គភាព​នានា ជុំវិញ​ខេត្ត យុវជន សិស្ស និស្សិត អភិបាល​ក្រុង​ស្រុក ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ទៀត​។​

​ឯកឧត្តម សុខ លូ បាន​លើកឡើង​ថា ជ័យជម្នះ​៧​មករា បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ដែល​នៅ​សេសសល់​ពី​ការកាប់​សម្លាប់​បាន​ទាន់ពេលវេលា បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ដែល​ត្រូវ​បាត់បង់​ទាំង​ស្រុង​ក្នុង​របប​ប៉ុល ពត បាន​ធ្វើឲ្យ​រាល់​តម្លៃ​ទាំង​ខាង​ស្មារតី និង​សម្ភារៈ​របស់​ប្រជាជាតិ​ខ្មែរ ដែល​ត្រូវបាន​កសាង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​មក​ហើយ​របស់ខ្លួន​នោះ​បាន​រស់​ឡើង​វិញ​។​

​ជ័យជម្នះ​៧​មករា​បាន​ផ្តល់​កំណើត​ទី​ពីរ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​បាន​ផ្ដល់​ក្ដីសង្ឃឹម​ចំពោះ​អនាគត​របស់​ប្រទេសជាតិ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​កម្លាំង​ណា​អាច​មក​បំភ្លៃ បំផ្លើស​និង​បំផ្លាញ​បាន​ឡើយ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ទន្ទឹម​នឹង​ការសប្បាយ​រីករាយ​ចំពោះ​ការ​រស់​ឡើង​វិញ​របស់​ជាតិ កម្ពុជា​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ និង​ការលំបាក​យ៉ាងច្រើន​ឥត​គណនា ដែល​បណ្តាល​មកពី​ការគំរាមកំហែង និង​ការប៉ុនប៉ង​វិលត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍ កាកសំណល់​នៃ​សង្គ្រាម​បំផ្លិចបំផ្លាញ ដែល​មាន​នៅ​គ្រប់ទិសទី និង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​លើ​គ្រប់​វិស័យ​ដែល​បន្សល់ទុក​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​

​ក្នុង​ដំណាក់កាល​ដ៏​សែន​លំបាក​ជាទីបំផុត ដែល​ត្រូវ​ដឹកនាំ​ស្ដារ​សេដ្ឋកិច្ច សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ពី​លេខ​សូន្យ និង​ពី​បាតដៃ​ទទេ និង​ត្រូវ​ប្រយុទ្ធ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត វិល​មក​លើ​ទឹកដី​កម្ពុជា​សារ​ជា​ថ្មី​វិញ កម្ពុជា​ក៏​ត្រូវបាន​ប្រទេស​មួយចំនួន​ហ៊ុមព័ទ្ធ​ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​អយុត្តិធម៌​ថែមទៀត​ផង​។​

​ផ្តើម​ពី​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​៧​មករា កម្ពុជា​បាននិងកំពុង​ឈាន​ឆ្ពោះ​ទៅ​មុខ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ​ដែល​ស្រប​តាម​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា ទោះបីជា​ត្រូវ​ជួបនឹង​ការលំបាក និង​ភាពបត់បែន​យ៉ាង​ច្រើនក្តី តែ​កម្ពុជា​មាន​ភ​ព្វសំណាងដ៏​ធំធេង ដែលមាន​សម្ដេច​អគ្គ​មហា​សនាបតី​តេជោ ហ៊ុន សែន ជា​អគ្គ​មគ្គុទេសន៍​ឯក បាន​ដឹកនាំ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​ឯកភាព​ទឹកដី បង្រួបបង្រួម​ជាតិ មាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​រាល់​សមិទ្ធផល​ជាច្រើន​លើ​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.