ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច ម៉ែន សំអន អញ្ជើញ​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ​, លោក ម៉ៅ សុផាន់ ជា​ប្រធាន និង​លោក យស ផានី​ត្តា ជា​អនុប្រធាន​ទី​១

សម្តេច ម៉ែន សំអន អញ្ជើញ​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ​, លោក ម៉ៅ សុផាន់ ជា​ប្រធាន និង​លោក យស ផានី​ត្តា ជា​អនុប្រធាន​ទី​១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៤ ប្រធាន អនុប្រធាន​ទី​១ និង​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ​ថ្មី ត្រូវបាន​ប្រកាស​ជា​ផ្លូវការដែល​មាន​លោក ម៉ៅ សុផាន់ ជា​ប្រធាន​ក្រុមការងារ និង​លោក យស ផានី​ត្តា ជា​អនុប្រធាន​ទី​១​។ ពិធី​នេះ​បាន​ធ្វើឡើង​ស្ថិតក្រោម​វត្តមាន​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​ក្រុមការងារ ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ ថ្នាក់ដឹកនាំ​បក្ស​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូប​ទៀត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ចំពោះ​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល និង​ថ្នាក់ដឹកនាំ​គ​បក្ស​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នូវ​សព្វ​សាធុការ​ពរជ័យ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២៤ សូម​មាន​សុខភាព​ល្អ​និង​ទទួល​ជោគជ័យ​ជា​បន្ត​ទៀត​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​បន្ត​ដែល​ប្រកាស​នាពេលនេះ ពិសេស​លោក ម៉ៅ សុផាន់ ដែល​បាន​ទទួល​បាន​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូល​រួមចំណែក​កសាង និង​អភិវឌ្ឍន៍ ខេត្ត​ព្រះវិហារ​ឲ្យមាន​ការរីកចម្រើន​ថ្មីៗ​បន្ថែមទៀត ពិសេស​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​លក្ខន្តិកៈ​របស់​គណ​បក្ស និង​កម្មវិធី​គោលនយោបាយ គោលការណ៍​ទាំងឡាយ​របស់​គណបក្ស ដែល​ថ្នាក់កណ្ដាល​បានដាក់ចុះ​ឲ្យបាន​ត្រឹមត្រូវ ម៉ឺងម៉ាត់​។ ​ព្រមទាំង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​រឹងមាំ ដោយ​ឈរ​លើ​មាគ៌ា​របស់​បក្ស ដើម្បី​ត្រៀម​ការងារ​សំខាន់ៗ ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ការបោះឆ្នាត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ និង​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត ឱ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ​។​

​លោក ម៉ៅ សុផាន់ ដែល​ទទួល​បាន​ប្រកាស​តែងតាំង​នាពឹលនេះ បាន​ថ្លែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​ផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​រូបលោក​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ​។ លោក​ក៏​ថ្លែង​នូវ​ការកោតសរសើរ​ដល់​លោក មាស សុភា អតីត​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ និង​ក្រុមការងារ ដែល​បា​អភិវឌ្ឍ​ខេត្តព្រះវិហារ​ឱ្យមាន​ការរីកចម្រើន​គ្រប់​វិស័យ​។​

​លោក ម៉ៅ សុផាន់ ក៏​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ចំនួន​៧​ចំណុច​ដូចខាងក្រោម​៖
*​ចូលរួម​ថែ​ក្សាស​ន្តិ​ភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់​សាធារណៈ​ឱ្យបាន​រឹងមាំ មិន​ឱ្យ​កម្លាំង​ប្រឆាំង​ណា​មក​បំផ្លាញ​បាន​ជាដាច់ខាត​។​*​រក្សា​កម្លាំង​នយោបាយ​របស់​គណបក្ស ពង្រឹង​ការអភិវឌ្ឍន៍​សតិអារម្មណ៍ ការងារ​ចលនា​មហាជន​និង​ការចិញ្ចឹម​ចលនា​នៅ​មូលដ្ឋាន​ឱ្យបាន​ទូលំទូលាយ និង​ជ្រួតជ្រាប​ក្នុង​ជួរ​គណបក្ស​ទាំង​ក្នុង​ជួរ​មហាជន​។​
*​បន្ត​ពង្រឹង​គណៈកម្មាធិកា​គណ​បក្ស​គ្រប់​ថ្នាក់ មាន​រចនាសម្ព័ន្ធ​តាម​គោលការណ៍​ដែល​បានកំណត់ និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ​តាម​ការដឹកនាំ​របស់​បក្ស​។​
*​សហការ​ជាមួយ​គណបក្ស​ខេត្ត គណបក្ស​មូលដ្ឋាន ជំរុញ​ការអភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ដោយ​ជ្រក​ក្រោម​ម្លប់​សន្តិភាព គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​។​
*​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម និង​ជំរុញ​ការផ្តល់សេវា​សាធារណៈ​ឱ្យបាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ ឱ្យស្រប​តាម​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
*​បន្ត​ប្តេជ្ញា​ដណ្តើម​ជ័យ​ជំ​នៈ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា នីតិកាល​ទី​៥ និង​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សា ស្រុក ខណ្ឌ នាពេល​ខាងមុខ​តាម​យុទ្ធសាស្ត្រ​របស់​គណបក្ស បង្កើត​ប្រៀប​ឈ្នះ​របស់​គណបក្ស​ក្នុង​ការបោះឆ្នោត​។​
*​ប្តេជ្ញា​ពង្រឹង​ខឿន​សាមគ្គីភាព ឯកភាព ក្នុង​ជួរ​ក្រុមការងារ​ជាមួយ​គណបក្ស​គ្រប់​ថ្នាក់​នៅ​មូលដ្ឋាន ពង្រឹង​ទស្សនៈ គោលជំហរ សកម្មភាព និង​របៀបរបប​ធ្វើ​ការងារ​តាម​គោលនយោបាយ​ប្រមូលផ្តុំ​ប្រជាធិបតេយ្យ ភាគតិច​គោរព​ភាគច្រើន បុគ្គល គោរព​សមូហភាព​៕

ដោយ លឹម សាវុធ

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.