ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់​តំណាង​ចុះសួរសុខទុក្ខ នាំ​ថវិកា​និង​សម្ភារៈ​ផ្សេងៗ ជូន​មន្ត្រីនគរបាល​២​រូប នៃ​អធិការនគរបាល​ស្រុក​សេរី​សោភ័ណ្ឌ​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់​តំណាង​ចុះសួរសុខទុក្ខ នាំ​ថវិកា​និង​សម្ភារៈ​ផ្សេងៗ ជូន​មន្ត្រីនគរបាល​២​រូប នៃ​អធិការនគរបាល​ស្រុក​សេរី​សោភ័ណ្ឌ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​) លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់​តំណាង​ចុះសួរសុខទុក្ខ​និង​នាំយក​ថវិកា​ចំនួន​១.៤៤០.០០០​រៀល និង​សម្ភារៈ​ផ្សេងៗ ជូន​មន្ត្រីនគរបាល​ចំនួន​២​រូប នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ កំពុង​សម្រាក​ព្យាបាល​របួស​ក្នុងពេល​បំពេញ​ភារកិច្ច​ ​ដើម្បី​ជា​ការ​លើ​ទឹកចិត្ត​ដល់​មន្ត្រីនគរបាល​ដែល​ចុះ​បំពេញ​ភារកិច្ច​ទប់ស្កាត់​បទល្មើស​ត្រូវ​រង​គ្រោះថ្នាក់​ចរាច​រណ៍ នៅ​ព្រឹក​ថ្ងៃទី ០៤ ខែ មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់​តំណាង​ឱ្យ​លោក វរសេនីយ៍ឯក ស៊ី ឌី អធិការ នគរបាល​ក្រុង​សិរីសោភ័ណ ដឹកនាំ​កម្លាំង បាន​ចុះ​សួរសុខទុក្ខ​និង​នាំយក​ថវិកា​ចំនួន​១.៤៤០.០០០​រៀល​(១​លាន​សែសិប​បួន​មុឺន​រៀល​) និង​សម្ភារៈ​រួមមាន ទឹក​សុទ្ធ​ចំនួន​៤​កេស ទឹក​ផ្លែឈើ​ចំនួន ២​កេស និង​ទឹកដោះ​គរ​ឆៅ​ចំនួន ៤​យួរ ប្រគល់ជូន​
១-​លោក​ព្រិន្ទបាលទោ មេ​ត ម៉ង់​កា​រ៉ាត មន្ត្រី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​អំបិល សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពហុ​ព្យាបាល​ទេវិន្ទ​រក្សាសុខ ក្រុង​សិរីសោភ័ណ ។​
២-​លោក​ព្រិន្ទបាលទោ ងួន ភក្តី មន្ត្រី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​អំបិល សម្រាក​ព្យាបាល​នៅផ្ទះ ។​

ជាមួយគ្នានេះ​ លោក​វរសេនីយ៍ឯក ស៊ីឌី តំណាង​ឲ្យ​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​សោកស្តាយ ជាមួយ​លោក​ព្រិន្ទបាលទោ​ទាំង​២ ដែល​រងរបួស​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​បំពេញ​ភារកិច្ច ចេញ​ល្បាត​ពេលយប់ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ជាពិសេស​ក្មេង​ទំនើ​ង ជាដើម​។​

លោក​វរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់​ថា​៖​ដើម្បី​ជា​ការលើកទឹកចិត្ត​និង​ចូលរួម​ការចំណាយ​ផ្សេងៗ​ក្នុងពេល​ដែល​កំពុង​ស​ម្រាក​ព្យាបាល​របួស​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​លោក រួម​ទាំង​សហការី នាំយក​ថវិកា​រួម​សម្ភារៈ​ខាងលើ ប្រគល់ជូន​ប្អូនៗ​ទាំង​២ និង​ជូនពរ​ប្អូន​ឆាប់​ជាសះស្បើយ​និង​ឆាប់​បាន​ទៅ​បម្រើ​ការងារ​វិញ​ផងដែរ ។​

​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​អំបិល​ទាំង​២​រូប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ ស្នងការ ដែល​បាន​ចាត់​លោក​អធិការ រួម​សហការី​ចុះ​មក​សួរ​សុខទុកុ្ខ​ដល់​រូបលោក​ផ្ទាល់​និង​ក្រុម​គ្រួសារ​ព្រមទាំង​ឧបត្ថម្ភ​ថវិកា សម្ភារៈ ដល់​លោក​សម្រាប់​ចំណាយ​ក្នុង​ពេល​កំពុង​សម្រាក​ព្យាបាល​របួស​នេះ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.