ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំ​សិស្ស​នគរបាល​ជ័យលាភី​ចេញទៅ​បំពេញ​ភារកិច្ច​ឱ្យ​ល្អ ស័ក្ដិសម​ជា​ឈាម​ថ្មី និង​ជា​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​!

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំ​សិស្ស​នគរបាល​ជ័យលាភី​ចេញទៅ​បំពេញ​ភារកិច្ច​ឱ្យ​ល្អ ស័ក្ដិសម​ជា​ឈាម​ថ្មី និង​ជា​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ណែនាំ​ដល់​សិស្ស​នគរបាល​ជ័យលាភី​ទាំងអស់ នៃ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ យកចិត្តទុកដាក់​បំពេ​ញ​ការងារ​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ស័ក្ដិសម​ជា​ឈាម​ថ្មី​ដែល​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ជ្រើសរើស​យក​មក​ចាក់​បញ្ចូល​ក្នុង​រដ្ឋបាល​សាធារណៈ ដើម្បី​បម្រើ​ការងារ​ក្នុង​វិស័យ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឱ្យបាន​ល្អ​ប្រសើរ​។

​ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល ជំនាន់​ទី​១៧ លើក​ទី​២ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ ខេត្តសៀមរាប នា​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២៤​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ក្នុងនាម​ជា​ឈាម​ថ្មី នគរបាល​បន្តវេន ត្រូវ​បំពេញ​ការងារ​ប្រកបដោយ​គុណភាព ប្រកាន់ខ្ជាប់​នូវ​ការ​គោរ​វិន័យ​កងកម្លាំង​នគរបាលជាតិ មាន​ទំនាក់ទំនង​ល្អ និង​ជាទី​កក់ក្ដៅ​របស់​ប្រជា​ពល​ដ្ឋ​។​

​ឈរ​លើ​មូលដ្ឋាន​នៃ​កំណែទម្រង់​នគរបាលជាតិ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​សិស្ស​នគរបាល​ដែល​បញ្ចប់​ការសិក្សា​និង​ត្រៀម​ចេញ​ទៅ​បំពេញ​ការងារ ត្រូវ​ប្រកាន់​យក​ទស្សនៈ រៀន​មួយជីវិត ដោយ​ផ្សារភ្ជាប់​ការងារ​ជាក់ស្ដែង​នៅក្នុង​អង្គភាព និង​ជាមួយ​ប្រជាពលរដ្ឋ​ទៅ​នឹង​ទ្រឹស្ដី​និង​មេរៀន​ដែល​បាន​សិក្សា​នៅ​សាលា ក្នុងនោះ​ក៏​ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព​លើ​ជំនាញ​ឌីជីថល​ដើម្បី​ជា​ជំនួយ​ក្នុង​ការបំពេញ​ការងារ ឆ្លើយតប​បរិបទ​សង្គម និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ក៏បាន​រំលឹក​អំពី​ការ​បន្ត​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដែល​ក្នុងនោះ​ក្រសួងមហាផ្ទៃ កំពុង​អនុវត្ត​យុទ្ធនាការ​ធ្វើតេស្ត​រកសា​រ​ធាតុ​ញៀន​លើ​កម្លាំង​នគរបាល​ទូទាំង​ប្រទេស ស្រប​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដែល​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​បោសសម្អាត​គ្រឿងញៀន​លើ​កងកម្លាំង​ប្រដាប់អាវុធ ត្រូវ​អនុវត្ត​មុនគេ ហើយ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​ភ្លាមៗ​។​

​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ មាន​សមត្ថកិច្ច​បណ្ដុះបណ្ដាល​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​សិស្ស​នគរបាល​ក្រប​ខណ្ឌ​ថ្មី មកពី​ខេត្ត​សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និង​ព្រះវិហារ​។ គិត​ចាប់ពី​ពេល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១០ សាលា​បាន​បណ្ដុះបណ្ដាល​នគរបាល​ចំនួន ៣ ២៧៩​នាក់​។ សិស្ស​នគរបាល​ជ័យលាភី​ដែល​ទទួល​វិញ្ញាបនបត្រ​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅថ្ងៃនេះ មាន​ចំនួន​១៩២​នាក់ នារី​២១​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.