ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា អំពី​ការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ !!!

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា អំពី​ការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ !!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ចូលរួម​ប្រជុំ​ពិភាក្សា​លើ​ការងារ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការបង្កើត​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា ដែលជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការស្រាវជ្រាវ និង​វិភាគ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​កម្ពុជា​។​

​ជា​យន្តការ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​រៀបចំ​រចនាសម្ព័ន្ធ​ឱ្យបាន​ត្រឹមត្រូវ មាន​ធនធានមនុស្ស​និង​ថវិកា ដើម្បី​ដំណើរការ ដោយ​មិន​បង្កើត​ការិយាធិបតេយ្យ និង​មិន​បង្កើន​ការចំណាយ តែ​មាន​លទ្ធភាព​រក​ចំណូល និង​មាន​ប្រសិទ្ធភាព​បំផុត​។​

​សូម​ជម្រាប​ជូន​ថា បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា គឺជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល ថ្នាក់​ស្មើ​អគ្គនាយកដ្ឋាន ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សាភិបាល មាន​អង្គភាព​ចំណុះ​ចំនួន​៨ ដោយ​ក្នុង​នោះ​មាន​អង្គភាព​ដែល​មាន​ស្រាប់​ចំនួន​៧ និង​អង្គភាព​បង្កើត​ថ្មី​ចំនួន​១៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.