ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

២​ថ្ងៃ​ចុង​ឆ្នាំ​២០២៣ និង​១​ថ្ងៃ ដើមឆ្នាំ​២០២៤ ទេសចរ​មក​លេង​កម្សាន្ត ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ជិត​៤​ម៉ឺន​នាក់

២​ថ្ងៃ​ចុង​ឆ្នាំ​២០២៣ និង​១​ថ្ងៃ ដើមឆ្នាំ​២០២៤ ទេសចរ​មក​លេង​កម្សាន្ត ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ជិត​៤​ម៉ឺន​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ក្នុងអំឡុង​ទិវា​ចូល​ឆ្នាំ​សាកល​២០២៣ ឈាន​ចូល​ឆ្នាំ​២០២៤ នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ មាន​ទេសចរ​មក​លេង​កម្សាន្ត តាម​រមណីយដ្ឋាន​នានា ទាំង​២៨​កន្លែង សរុប​ចំនួន ៣៩,៨៨៩​នាក់ ក្នុងនោះ​ទេសចរ​ជាតិ ៣៩,៨០៤​នាក់ និង​ទេសចរ​បរទេស ៨៥​នាក់​។​ ពោល​គិត​ចាប់ពី​ថ្ងៃ​ទី​៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២៤ ។​

​ក្នុង​របាយការណ៍ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ស្ថិតិ​ភ្ញៀវទេសចរ តាម​រមណីយដ្ឋាន​នានា ទាំង​២៨​កន្លែង ក្នុង​ខេត្ត​ពោធិ៍សាត់ នា​អំឡុង​ទិវា​ចូលឆ្នាំ​សាកល សរុប​មាន​ចំនួន ៣៩,៨៨៩​នាក់ ក្នុងនោះ​ទេសចរ​ជាតិ មាន​ចំនួន​៣៩,៨០៤​នាក់ និង​ទេសចរ​បរទេស មាន​ចំនួន​៨៥​នាក់​។ បើ​ប្រៀបធៀប​នឹង​ទិវា​ចូល​ឆ្នាំ​សាកល ឆ្នាំមុន ដែល​មាន​រយៈពេល​៣​ថ្ងៃ​ដូចគ្នា ទេសចរ​មាន​ការកើនឡើង ៣០,៦៥% (​ខណៈ​ដែរ​ភ្ញៀវទេសចរ ឆ្នាំ​២០២៣ មាន​ចំនួន​៣០,៤៦១​នាក់​)​។​

​ប្រភព​បាន​បន្ថែមថា សម្រាប់​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៤​ម្សិលមិញ ទេសចរ​បាន​មកលេង​កម្សាន្ត ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ចំនួន​១,២៤០​នាក់ ក្នុងនោះ​ស្រី ៦៣២​នាក់ បើ​ប្រៀប​ធៀន​នឹង​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២៤ ទេសចរ​មាន​ការថយចុះ ៩៥,២៩%​។​

​ជាមួយគ្នា ក្នុងចំណោម​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍ នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍ ដែល​ភ្ញៀវទេសចរ មាន​ការចាប់អារម្មណ៍​ខ្ពស់ គឺ​នៅ​ស្រុក​វាលវែង (​ភ្នំ​១៥០០, ឃុំ​អូរ​សោម​, ឃុំ​ថ្មដា និង​ឃុំ​អន្លង់​រាប​), នៅ​ក្រុង​ពោធិ៍សាត់ (​កោះ​សំពៅ​មាស​) និង​នៅ​ស្រុក​ក្រគរ (​ទឹកធ្លាក់​ច្រក​ល្អៀង​)​។ ចំណែក​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​មួយចំនួនទៀត ក៏​មាន​ទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន​គួរសម​ផងដែរ ដូចជា​នៅ​ស្រុក​ក្រគរ រមណីយដ្ឋាន​វប្បធម៌ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ «​ភ្នំ​នា​គស​» និង​ភូមិ​បណ្តែត​ទឹក​កំពង់​លួង​។

​សូម​ជម្រាប​ជូន​ថា នៅ​មុន​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ក៏​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត និង​នៅតាម​តំបន់​ទេសចរណ៍​នី​មួយៗ ត្រូវ​ឆ្នៃប្រឌិត​បង្កើត​កម្មវិធី​កម្សាន្ត ជូន​ប្រជាពលរដ្ឋ​សប្បាយៗ ក្នុង​មូលដ្ឋាន​របស់​ខ្លូន ក្នុងន័យ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​កាន់តែ​ច្រើនឡើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.