ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

បញ្ជាការ​រង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​បិទ​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​អង្គភាព តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ

បញ្ជាការ​រង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​បិទ​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​អង្គភាព តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយ​មា​ជ័យ​៖ ថ្ងៃ​អង្គារ ១៤​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​អង្គភាព តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ។​
​ដោយ​លទ្ធផល​ត្រួតពិនិត្យ​ហ្វឹកហ្វឺន​ជាក់ស្តែង​
-​និទ្ទេស​ល្អ ១៦​នាក់ ស្មើនឹង ១៦%
-​និទ្ទេស​ល្អ​បង្គួរ ៤៥​នាក់ ស្មើនឹង ៤៥%
-​និទ្ទេស​មធ្យម ៣៩​នាក់ ស្មើនឹង ៣៩%
​និង​ធ្វើ​លំ​ហា​ត់យុទ្ធ​ដំណើរ​ទ័ព ត្រៀម​ការពារ​ទីតាំង របស់​កងអនុសេនាធំ​ទី​១ ចំងាយ ១៥​គីឡូម៉ែត្រ និង​ធ្វើ​លំ​ហា​ត់បាញ់​គ្រាប់​ពិត​ត្រួតពិនិត្យ​លទ្ធផល រយៈពេល ១​ថ្ងៃ ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

ឯកឧត្តម ឧត្តមសេនីយ៍ឯក បាន​មានប្រសាសន៍​លើកឡើងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​ថ្មី ដែល​កំពុង​វិវឌ្ឍន៍​ទៅមុខ​ផ្អែក​លើ​កម្មវិធី​នយោបាយ សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨ របស់​រាជរដ្ឋាភិបាល​ដែលមាន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ដ្រ​បញ្ច​កោ​ណ គឺ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ដែល​ក្នុងនោះ​រាជរដ្ឋាភិបាល​បន្ត​ផ្ដោតលើ​កិច្ចការ​អាទិភាព​ចំនួន​៥ គឺ
១.​ការកសាង​រដ្ឋាភិបាល​ឌីជីថល និង​ពលរដ្ឋ​ឌីជីថល
២.​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​, ធុរកិច្ច​ឌីជីថល​, ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​និង​ប្រព័ន្ធន​វា​នុវត្ដន៍​ឌីជីថល
៣.​ការកសាង និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល
៤.​ការកសាង​ភាពជឿ​ទុកចិត្ដ​លើ​ប្រព័ន្ធ​ឌីជីថល
៥.​ការអភិវឌ្ឍន៍​បច្ចេក​វិឡា​ហិរញ្ញវត្ថុ ដើម្បី​ដឹកនាំ​ប្រទេស​ទៅកាន់​វឌ្ឍនភាព​សង្គម សមស្រប​នា​សម័យ​បច្ចេកវិទ្យា​រីកចម្រើន នាពេល​អនាគត​។​

ឯកឧត្ដម ឧត្តមសេនីយ៍ឯក បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ពេល​វិល​ទៅ​អង្គភាព​ខ្លួន​វិញ ត្រូវ​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការសិក្សា​រៀនសូត្រ​ទៅ​ប្រើប្រាស់​ឲ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព ត្រូវ​ស្មោះត្រង់​ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ឈរ​លើ​មនសិការ​ស្នេហា​ជាតិ គោរព​ឲ្យបាន​ម៉ឺងម៉ាត់​រាល់​តួនាទី និង​ភារកិច្ច​របស់​កងទ័ព និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​យោធភូមិ​ភាគ​ទី​៥ ដើម្បី​ពង្រឹង​ប្រៀប​ការពារជាតិ អធិបតេយ្យ​បូរណភាព​ទឹកដី រក្សា​ឱ្យបាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ន៏ ត្រូវ​បន្ត​យកចិត្ត​ទុក្ខ​ដាក់​សិក្សា​រៀនសូត្រ​ការងារ​អប់រំ​ចិត្តសាស្ត្រ បទ​វិន័យ លក្ខន្តិកៈ នៃ​កង​យោពល​ខេមរភូមិន្ទ បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ដែលជា​ច្បាប់​របស់​រដ្ឋ ខិតខំ​បន្ត​ស្រាវជ្រាវ ឯកសារ​ថ្មីៗ​បន្ថែមទៀត បន្ត​រក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ល្អ​ជា​និច្ច​។ ត្រូវ​បន្ត​ពង្រឹង​ជំហរ​ស្មោះត្រង់​ដាច់ខាត​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្ត​ចូលរួម​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​របស់​រាជរដ្ឋាភិបាល បន្ត​ខិតខំ​កសាង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​បទបញ្ជា​របស់​ក្រសួង​ការពារជាតិ អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បញ្ជាការដ្ខាន​កងទ័ព​ជើង​គោក​ដែល​បាន​ប្រគល់​ជូន​។​

ឯកឧត្ដម ឯក សំ​អូន បាន​ក្រើនរំលឹក​ដល់​នាយទាហាន និង​ពលទាហាន​ទាំងអស់ សូម​ចៀស​ឆ្ងាយ​ឱ្យ​ផុត​ពី​គ្រឿងញៀន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ស្មារតី បង្ក​ជា​បញ្ហា​អស្ថេរភាព​នៅក្នុង​សង្គម​ជាតិ​។​

​ចុងបញ្ចប់​កម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន បាន​អញ្ជើញ​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ និង​ឧបត្ថត​ម្ភ​ថវិកា​ដល់​វគ្គ​ហ្វឹកហ្វឺន ចំនួន ២.០០០.០០០​រៀល និង​បាន​ប្រកាស​បិទ​វគ្គ​ហ្វឹកហ្វឺន​ចាប់ពី​ពេលនេះ​តទៅ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.