ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដូវរងា​មកដល់​! ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​រវៀង ខេត្ត​ព្រះវិហារ នាំយក​អាវ​រងា​ចែកជូន​ប្រជាពលរដ្ឋ​តាម​ឃុំ​មួយចំនួន​

រដូវរងា​មកដល់​! ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​រវៀង ខេត្ត​ព្រះវិហារ នាំយក​អាវ​រងា​ចែកជូន​ប្រជាពលរដ្ឋ​តាម​ឃុំ​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង ខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​ស្រុក នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អាវ​រងា​ដែលជា អំណោយ​របស់​សប្បុរស​ជន ចុះ​ចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​តាម​ឃុំ​មួយចំនួន​។​

​នៅក្នុង​ឱកាស​នោះ​លោក ហោ ប៊ុនហួរ បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់កណ្តាល ដែល​ជា​និច្ច​ជា​កាល​លោក​តែង​គិតគូរ​យកចិត្តទុកដាក់ ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះវិហារ​។​

​លោក ហោ ប៊ុនហួរ បាន​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ពី​ការរីកចម្រើន​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​។ ជាក់ស្តែង​ខេត្ត​ព្រះវិហារ និយាយ​ដោយឡែក​ស្រុក​រវៀង ក៏​មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម បាន​កសាង​យ៉ាងច្រើន​គ្រប់​ទីកន្លែង​ទូទាំង​ស្រុក ឃុំ ភូមិ ក្នុង​គោលបំណង​បម្រើ​ផល ប្រយោជន៍​ប្រជាពលរដ្ឋ​។​

អភិបាល​ស្រុក​រវៀង បាន​ថ្លែង​អំពាវនាវ​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​មាន​សព្វ​ថ្ងៃ​ឱ្យ​នៅ​គង់វង្ស​យូ​អង្វែង ដើម្បី​ឱ្យ​ប្រទេស​ជាតិ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ថែម​ទៀត ពិសេស​ត្រូវ​ចូលរួម​អនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​ការរស់នៅ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ពិសេស​ស្ថានភាព​ដែល​អាកាសធាតុ​កំពុង​ចុះ​ត្រជាក់​ខ្លាំង​។​

​នៅក្នុង​ឱកាស​នោះ លោក​បាន​ចែក​អាវ​រងា​ជូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ម្នាក់ៗ​ទទួលបាន​អាវ​រងា​១ និង​អាវ​រងា​សល់​មួយចំនួន​ទៀត​ទុក​ឱ្យ​អាជ្ញាធរ​តាម​ឃុំ យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ហើយ​លោក​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន (​ស​.​ស​.​យ​.​ក​) ឃុំ​រហ័ស​ចំនួន ៧៥,០០០០​រៀល​ផង​ដែរ​៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.