ស្វាយរៀង ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវេលាម៉ោង១៥នឹង០០នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំ កម្លាំងក្រោមឱវាទចុះទៅសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អ៊ុង រក្សា នាយផ្នែកអន្តោប្រវេសន៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ដោយមានការចូលរួមពី:
-លោកវរសេនីយ៍ទោ ចាន់ វី អធិការរង ទទួលការងារសេនាធិការ
-លោកស្រីវរសេនីយ៍ត្រី ឆាយ កុសល អធិការរងទទួលការងារយេនឌ័រ
-លោកស្រីអនុសេនីយ៍ឯកសូរ សុន្នី នាយរងផ្នែកសេនាធិការ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បាន នាំយកសម្ភារ និងថវិកាមួយចំនួនជួយឧបត្ថម្ភដល់លោកវរសេនីយ៍ត្រី អ៊ុង រក្សារួមមាន÷ ទឹកក្រូច១កេស,ទឹកសុទ្ធវីតាល់១កេស និងថវិកា២០០,០០០៛(ម្ភៃម៉ឺនរៀល)។




