ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម រដ្ឋមន្ត្រី ប៉េង ពោធិ៍​នា បន្ត​ចុះ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជា​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត

​ឯកឧត្តម រដ្ឋមន្ត្រី ប៉េង ពោធិ៍​នា បន្ត​ចុះ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជា​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បន្ត​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជា​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សាភិបាល​ខេត្ត ព្រមទាំង​គណៈប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប​។​

​ក្នុង​ពិធី​សំណេះសំណាល​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​ផ្តល់ជូន​នូវ​អនុសាសន៍​ល្អៗ ក្នុងនោះ​បាន​សង្កត់ធ្ងន់​លើ​ការពង្រឹង​វិន័យ​ការងារ ការរក្សា​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង ពិសេស​ការសិក្សា​ស្វែង​យល់​បន្ថែម​ពី​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ធ្វើ​ការងារ​បាន​លឿន​ឆាប់រហ័ស ឱ្យស្រប​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដែល​បាន​ដាក់ចេញ​។​

​ជាមួយគ្នានេះ​លោក ក៏បាន​លើកឡើង​ពី​ការរៀបចំ​កំណែ​ទម្រង់​របស់​ក្រសួង ដែលមាន​ផែនការ​អាទិភាព​ចម្បង​ចំនួន​២ និង​យន្តការ​គាំទ្រ​ចំនួន ៤​ចំណុច​ផ្សេងទៀត មក​ជម្រាប​ជូន​ដល់​សមាជិក សមាជិកា​នៃ​អង្គពិធី ដែល​ជា​មន្ត្រី​ឱ្យ​បាន​ជ្រាប ដើម្បី​បន្ត​អនុវត្ត​ក្នុង​អង្គភាព ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ ជូន​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ និង​ផ្តល់​ជូន​នូវ​សម្ភារ ផ្លាកសញ្ញា​សុវត្ថិភាព​ការដ្ឋាន​ផ្លូវថ្នល់ មួក​ការដ្ឋាន អាវ​ចំណាំងផ្លាត ម៉ាស៊ីន​កាត់​ស្មៅ និង​កៅស៊ូ​ត្រជាក់ Cold Mix ចំនួន ២០០​បាវ ដល់​មន្ទីរ​សម្រាប់​ប្រើប្រាស់​ក្នុង​ការជួសជុល​ថែទាំ​ផ្លូវ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.