ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្វាយ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ ហ្លួង​ម៉ែ ដែល​ប្រោស​ព្រះរាជទាន ព្រះរាជសារ​ប្រទាន​ពរជ័យ ផ្កា​ស្រស់​ល្អ ១​កន្ត្រក​ធំ និង​ព្រះ​រាជទ្រព្យ ២​ម៉ឺន​ដុល្លារ ក្នុងឱកាស​ថ្ងៃ​ខួបកំណើត

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្វាយ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ ហ្លួង​ម៉ែ ដែល​ប្រោស​ព្រះរាជទាន ព្រះរាជសារ​ប្រទាន​ពរជ័យ ផ្កា​ស្រស់​ល្អ ១​កន្ត្រក​ធំ និង​ព្រះ​រាជទ្រព្យ ២​ម៉ឺន​ដុល្លារ ក្នុងឱកាស​ថ្ងៃ​ខួបកំណើត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ថ្វាយ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ប្រទាន​ពរជ័យ ផ្កា​ស្រស់​ល្អ ១​កន្ត្រក​ធំ និង​ព្រះ​រាជទ្រព្យ ២​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​។​

​សារលិខិត​មាន​ខ្លឹមសារ​ថា «​ខ្ញុំម្ចាស់​មាន​សេចក្តី​រីករាយ​ឥតឧបមា ដោយ​បាន​ទទួល​នូវ​ព្រះរាជសារ​ប្រទាន​ពរជ័យ ដែល​មាន​អត្ថន័យ ជ្រាលជ្រៅ និង​ព្រះ​រាជទ្រព្យ ចំនួន 20.000 USD (​ម្ភៃ​ពាន់​ដុល្លារ​សហរដ្ឋ​អាម៉េរិក​) ព្រមទាំង​ផ្កា​ដ៏​ស្រស់​ល្អ ១​កន្ត្រក ដែល​ជា​ព្រះរាជទាន​ដ៏​ថ្លៃថ្លា អំពី សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ដល់​ខ្ញុំម្ចាស់ ក្នុងឱកាស​ទិវា​ខួបកំណើត​របស់​ខ្ញុំម្ចាស់ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​។​

​ខ្ញុំម្ចាស់​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​ជាទីបំផុត ចំពោះ​ព្រះរាជទាន​ដ៏​ឧត្តុង្គឧត្តម​ខាងលើនេះ ហើយ​ខ្ញុំម្ចាស់​សូម​ព្រះ​បរម​រាជានុញ្ញាត​ប្រើប្រាស់​ព្រះ​រាជទ្រព្យ​ដ៏​ឧត្តុង្គឧត្តម​នេះ សម្រាប់​ជីក​អណ្តូង​ទឹកស្អាត​សាងសង់​ផ្ទះ ជូន​ប្រជានុរាស្តឥត​ទីពឹង​នៅតាម​ជនបទ​។ ខ្ញុំម្ចាស់​ចងចាំ​ជានិច្ច​នូវ​ព្រះរាជ​គុណូបការៈ​ដ៏​ថ្លៃថ្លា របស់​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែ​ប្រោស​ព្រះរាជទាន​ដល់​ខ្ញុំម្ចាស់ និង​ក្រុមគ្រួសារ ជា​ការលើកទឹកចិត្ត​ដល់​ខ្ញុំ​ម្ចាស់ ដើម្បី​ខិតខំ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា​»​។​

​ខ្ញុំម្ចាស់​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ តេជះ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​នានា​ក្នុង​លោក ទេវតា​រក្សា ព្រះមហា​ស្វេតច្ឆត្រ និង​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ សូម​ព្រះមេត្តាប្រោស​ព្រះរាជទាន​ព្រះ​ពរជ័យ សិរី​មង្គល បវរ​មហាប្រសើរ ថ្វាយ​សម្តេច​ព្រះ​មហា​ក្សតី​ព្រះវររាជមាតា​ជាតិ​ខ្មែ​រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​មាន​ព្រះ​បរមសុខ​គ្រប់ប្រការ ជា​ម្លប់​ដ៏​ត្រជាក់ សម្រាប់​ប្រជារាស្ត្រ​គ្រប់ៗ​រូប នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​តរៀ​ង​ទៅ​៕

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សារលិខិត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ថ្វាយ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.