ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​កិច្ចប្រជុំ​និង​ប្រកាស​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​បែងចែក​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​កិច្ចប្រជុំ​និង​ប្រកាស​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​បែងចែក​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាប់​ពី​ត្រូវបានចាត់តាំង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​, ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ បាន​បើក​កិច្ចប្រជុំ​ដើម្បី​ប្រកាស​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​ស្រុក​ទាំង ៧ របស់​ខេត្ត​ក្រចេះ​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។ ​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ក្រុមការងារ​ចុះជួយ​ក្រុង ស្រុក​ទាំង​៧ ខេត្ត​ក្រចេះ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នា​សាល​មហោស្រព​ខេត្ត​ក្រចេះ​។​

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ មាន​ប្រធាន អនុប្រធាន និង​សមាជិក​សរុប ១៤១ នាក់​ដែល​ជា​សមាសភាព​អញ្ជើញ​មក​ពី​ក្រសួង​ស្ថាប័ន​នានា​។
​ដែលជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រី ជា​អគ្គនាយករង តាម​បណ្តា​ក្រសួង ស្ថាប័ន​ក្នុង​ជួរ​រាជរដ្ឋាភិបាល​។ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ខេត្តក្រចេះ​បាន ថ្លែងថា​ក្រុមការងារ​ដែល​បង្កើតឡើង​នេះ​គឺជា​បណ្តុំ​ធនធានមនុស្ស និង​ជា​កម្លាំង​ស្នូល​ដើម្បី​ចូលរួម​គាំទ្រ​រដ្ឋបាល​ខេត្ត​ក្រចេះ​ក្នុង​ការពង្រឹង​សមត្ថភាព​ដឹកនាំ និង​ចូលរួម​ដោះ ស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​។

​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​និង​អាជ្ញាធរ​ក្រុង​ស្រុក​នៃ​ខេត្ត​ក្រចេះ ប្រធាន​ក្រុម​ការងារ​បាន​ចែក​សមាសភាព​នៃ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ចុះ​មូលដ្ឋាន​ក្រុង​ស្រុក​ដោយ​ក្នុង​នោះ​៖ ១-​ក្រុមការងារ​ចល័ត​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​ដែល​ជា​បណ្តុំ​ថ្នាក់ដឹកនាំ​ជា​រដ្ឋលេខាធិការ​និង​អនុ​រដ្ឋលេខា​ដែល​នឹង​ចុះ​ជួយ​ក្រុមការងារ​ក្រុង​ស្រុក​នានា​តាម​ការចាត់តាំង​។ ២-​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​មាន ឯកឧត្តម ហេង ចាន់​ធួន រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ជា​ប្រធាន​។ ៣-
​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ឆ្លូង ខេត្តក្រចេះ​ដឹកនាំ​ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។ ៤-​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ដឹកនាំ​ដោយ ឯកឧត្តម ហុ​ី​វ ជន​នាថ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។​
៥-​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ដឹកនាំ​ដោយ​ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។ ៦-​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្នូល ខេត្តក្រចេះ​ដឹកនាំ​ដោយ​ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ ៧-​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សំបូរ​ដឹកនាំ​ដោយ​ឯកឧត្តម ទាន សុ​សេរី រដ្ឋលេខាធិការ​ក្រសួង​ផែនការ ។ ៨-​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​ក្រចេះ​ដឹកនាំ​ដោយ ឯកឧត្តម កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។​

​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក នៃ​ខេត្ត​ក្រចេះ ត្រូវបាន​ប្រគល់​ភារកិច្ច​ជា អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​។​
​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ត្រូវបាន​ប្រគល់​ភារកិច្ច​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​។ តួនាទី ភារកិច្ច របៀបរបប​ការងារ​របស់​ក្រុមការងារ​ត្រូវ​កំណត់ដោយ​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​។ ប្រធាន​ក្រុមការងារ​មាន​សិទ្ធិ​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​នានា ដើម្បី​ចាត់​មន្ត្រី​ឱ្យ​ចូលរួម​ក្នុង ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​តាម​ការចាំបាច់​។​

​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ឯកឧត្តម នេត្រ ភ​ក្ត្រា ផ្តាំផ្ញើ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ថ្មី ចុះ​មូលដ្ឋាន ក្រុង ស្រុក ទាំង ៧ នៃ​ខេត្ត​ក្រចេះ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការបំរើ​ប្រជាពលរដ្ឋ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ជូន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា អោយ​បន្ត​ដឹកនាំ​ប្រទេសជាតិ​បាន​កាន់តែ​រីកចំរើន និង​រក្សា​បាន​សុខ​សន្តិភាព​ទៅមុខទៀត​។ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ដែល​បាន​បង្កើតឡើង​នេះ គឺជា​ផ្នែក​មួយ​តំណាងអោយ​រាជរដ្ឋាភិបាល​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​រួម​គិត​និង​ដោះស្រាយ​បញ្ហា​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​អោយ​កាន់តែ​មាន​ការរីកចំរើន ៕


Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.