ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​ហ្គាដិ​ន ស៊ី​ធី អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ក្រសួង​ផែនការ ក្រសួង​សុខាភិបាល អង្គការ Vital Strategies និង​អង្គការ Global Health Advocacy Incubator ក្រោម​មូលនិធិ Bloomberg Philanthropies បានរៀបចំ «​សិក្ខាសាលា ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​» រយៈពេល​មួយ​ថ្ងៃ ។​

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម (​គ​.​ជ​.​ដ​.​អ​.) ។​

​សិក្ខាសាលា​នេះ បាន​ទទួល​ការអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ដោយ​លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ទទួលបាន​កិត្តិយស​ស់​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ដោយ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​មាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​ក្រសួង ស្ថាប័ន​នានា ទាំង​នៅ​ថ្នាក់ជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ អង្គភាព ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ សង្គម​ស៊ីវិល ដែល​មាន​ចំនួន​សរុប​ជាង ៦០០​នាក់​។​

​សិក្ខាសាលា​នេះ បាន​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​២​គឺ​៖ ១៖​ផ្សព្វផ្សាយ​ឲ្យមាន​ការយល់ដឹង​កាន់តែ​ទូ​លំ​ទូលាយ អំពី​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម និង​២៖​ពិនិត្យ និង​ពិភាក្សា​អំពី​ឱកាស បញ្ហា​ប្រឈម និង​តម្រូវការ​នានា សម្រាប់​ជា​មូលដ្ឋាន​រៀបចំ​លិខិត បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់ សំដៅ​ធានា​ដល់​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សូម​ជម្រាប​ជូន​ថា ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ត្រូវបាន​ប្រកាស​ឲ្យប្រើ​ដោយ​ព្រះរាជក្រម លេខ នស​/​រក​ម​/០៧២៣/០០៩ ចុះ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៣ និង​ត្រូវ​ចូល​ជា​ធរមាន​នៅ​រយៈពេល​១២​ខែ ក្រោយ​ថ្ងៃ​ប្រកាស ពោល​គឺ​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៤​។​

​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្ងៃ​នេះ គឺជា​សកម្មភាព​អាទិភាព​មួយ​ដែល​មាន​ភាពចាំបាច់ និង​ត្រូវ​អនុវត្ត​ជាបន្ទាន់ ដើម្បី​ធានាបាន​ថា​ច្បាប់​នេះ​ត្រូវបាន​អនុវត្ត​បាន​ទាន់ពេលវេលា​កំណត់ និង​មាន​ប្រសិទ្ធភាព​។ សិក្ខាសាលា​នេះ​បាន​ធ្វើ​ឲ្យ​សិក្ខាកាម​យល់​កាន់តែច្បាស់​អំពី​ទិដ្ឋភាព​រួម​នៃ​ច្បាប់ ខ្លឹមសារ​សំខាន់ៗ និង​ទិសដៅ ជា​អាទិភាព ដើម្បី​ធានា​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការអនុវត្ត​ច្បាប់ ស្រប​តាម​តួនាទី និង​ភារកិច្ច​ប្រុស​ប​ទ័ព​ក់ព័ន្ធ នី​មួយៗ​។ ទាំងនេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត​នៃ​ការអនុវត្ត «​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​អត្តសញ្ញាណ ២០១៧-២០២៦» របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.