ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត អញ្ជើញ​ជួប​សំណេះសំណាល និង​បើក​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​ជូន​ដំណើរ​ដល់​មន្ត្រីនគរបាល​ចូលនិវត្តន៍ និង គ្រួសារ​មន្ត្រីនគរបាល​មរណ​:

លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត អញ្ជើញ​ជួប​សំណេះសំណាល និង​បើក​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​ជូន​ដំណើរ​ដល់​មន្ត្រីនគរបាល​ចូលនិវត្តន៍ និង គ្រួសារ​មន្ត្រីនគរបាល​មរណ​:

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​: នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ​២០២៣​នេះ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រារព្ធ​ធ្វើ​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​បើកប្រាក់​ឧត្តម្ភ​គោលន​យោបា​យជូន​ដល់​មន្ត្រីនគរបា​ល​ចូលនិវត្តន៍ និង មន្ត្រីនគរបាល​មរណ​: ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស តំណាង​ឱ្យ​លោក​ឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាលជាតិ ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​លោក ឧត្តមសេនីយ៍ត្រី វរ​សេនីយ៍ ស្នងការរង នាយ នាយរង​ការិយាល័យ​ជំនាញ​ជាច្រើនរូប​។​

​លោក​វរសេនីយ៍ឯក ឱ នរិន្ទ នាយ​ការិយាល័យ​បុគ្គលិក បានឲ្យដឹងថា និវត្តន៍​ជន ដែល​អញ្ជើញ​មក​ចូលរួម​ថ្ងៃនេះ មាន​ចំនួន ៧៦ នាក់ ក្នុងនោះ​ក្រុម​ការងារ​បើក​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​ជូន​នគរបាល​ចូលនិវត្តន៍​ចំនួន​៦៣​នាក់ និង បើកប្រាក់​សមាគមន៍​មិត្ត​នគរបាល​ជាតិ​កម្ពុជា ជូន​គ្រួសារ​នគរបាល​មរណ​: ១៣​នាក់ ។ ថវិការ​សរុប ៧៨៨,៦៤៥,០០០ រៀល (​ប្រាំពីរ​រយ​ប៉ែតសិប​ប្រាំបី​លាន ប្រាំ​មួុយ​សែសិប​ប្រាំពាន់​រៀលគ​ត់​)​។​

​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត តំណាង​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ពាំនាំ​ការ​សួរ​សុខ​ទុក​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​ន​របាល​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ថ្នាក់​កណ្តាល សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ចំពោះ​បងៗ ពូៗ​និវត្តន៍​ជន និង​គ្រួសារ​នគរបាល​មរណ​:​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត តំណាង​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ ស្នងការ ក៏​បាន​ផ្តាំផ្ញើរ​ដល់​បងៗ និង​ពូៗ អតីត​នគ​បាល​ចូល​វត្ត​ន៍ និង សមាជិក​នគរបាល​ម​រណ​: ក្នុងឱកាស​នោះ សូម​យក​ប្រាក់​ទាំងនេះ​ទៅ​ពង្រីក​មុខរបរ​បន្ថែម ទាំង​ធ្វើស្រែ ចំការ កសិកម្ម និង​ការរកស៊ី​ផ្សេងៗ​ឲ្យបាន ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ទន្ទឹម​នោះ​លោក​ក៏​បាន​អំពាវនាវ​ដល់​និវត្តន៍​ជន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ថែ​សុខភាព​ឲ្យបាន​ល្អ ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ និង​សូម​ឱ្យ​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ​ទាំងឡាយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.