ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ តប​តាម​ការអញ្ជើញ​របស់ លោក គី​ស៊ី​ដា ហ្វ៊ូមី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ដើម្បី​អបអរសាទរ​ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន​-​ជប៉ុន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​តូ​ក្យូ ពី​ថ្ងៃ​ទី ១៦-១៨ ខែ​ធ្នូ ឆ្នាំ​២០២៣​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​។​

​អញ្ជើញ​អមដំណើរ សម្តេច​ធិបតី រួមមាន​៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក សុខ ចិន្ដា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋ​មន្ត្រី​មួយចំនួន មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​ឧកញ៉ា​កម្ពុជា​។​

​កិច្ចប្រជុំ​កំពូល​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយទៀត​សម្រាប់​អាស៊ាន និង​ជប៉ុន ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​ក្នុង​ការលើកកម្ពស់​សន្តិ​ភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់ និង​ជំរុញ​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន​-​ជប៉ុន តាមរយៈ​ការចេញ​នូវ​សេចក្តីប្រកាស​ចក្ខុវិស័យ​រួម ស្តី​ពី​មិត្តភាព​និង​សហប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន និង​ផែនការ​អនុវត្ត​សេចក្តីប្រកាស​ចក្ខុវិស័យ​រួម ដែល​បាន​បង្កើតឡើង​ក្រោម​មូលបទ​សំខាន់ៗ​ចំនួន​បី រួមមាន (១) ដៃគូ​ចិត្ត​និង​ចិត្ត​គ្រប់​ជំនាន់ (២) ដៃគូ​សម្រាប់​សហ​បង្កើត​សេដ្ឋកិច្ច និង​សង្គម នៃ​អនាគត និង (៣) ដៃគូ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល សម្តេច​ធិបតី នឹង​មាន​ជំនួប​កំពូល​ទ្វេភាគី​ជាមួយ លោក គី​ស៊ី​ដា ហ្វ៊ូមី​អូ ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ជប៉ុន ដើម្បី​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន​ទាំង​ពីរ​។ ភាគី​ទាំងពីរ នឹង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែល​ជា​ក្តីបារម្ភ​និង​ផលប្រយោជន៍​រួម ផងដែរ​។ បន្ថែម​ពី​នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​ចំនួន​បី ពាក់ព័ន្ធ​នឹង​ធារាសាស្ត្រ ការផ្គត់ផ្គង់​ទឹកស្អាត និង​រដ្ឋាភិបាល​អេឡិចត្រូនិក ព្រមទាំង​ឯកសារ​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត លើ​វិស័យ​ឌីជីថល ធនាគារ និង​ថាមពល​។​

​សម្តេច​ធិបតី ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​ប្រទេស​នៃ​សហគមន៍​បំភាយ​ឧស្ម័ន​សូ​ន្យអាស៊ី (AZEC) ដើម្បី​ពិភាក្សា​អំពី​គោលនយោបាយ​ស្តីពី​អន្ត​រកា​រណ៍​ថាមពល និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​នៅ​អាស៊ី​។​

​ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ សម្តេច​ធិបតី នឹង​មាន​ជំនួប​អាហារ​ការងារ​ពេល​ព្រឹក ជាមួយ​លោក សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​លោក ផាម មិ​ញជិញ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​សម្តេច​ធិបតី ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.