ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​កែប​: បវេសនកាល​ថ្មី​ជា​ថ្ងៃ​ថ្មី​លើ​វិថី​សិក្សា របស់​សិស្សានុសិស្ស​គ្រប់រូប​ជា​ពិសេស​កុមារ​ថ្នាក់​មត្តេយ្យ​

អភិបាលខេត្ត​កែប​: បវេសនកាល​ថ្មី​ជា​ថ្ងៃ​ថ្មី​លើ​វិថី​សិក្សា របស់​សិស្សានុសិស្ស​គ្រប់រូប​ជា​ពិសេស​កុមារ​ថ្នាក់​មត្តេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប​៖ ក្នុង​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២៣-២០២៤ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ​អភិបាលខេត្ត​កែប មានប្រសាសន៍ថា ពិធី​បើក​បវេសនកាល​ថ្មី ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការចាប់ផ្ដើម​ជីវិត​សិក្សា​ដំបូង​របស់​សិស្សានុសិស្ស​គ្រប់រូប ជា​ពិសេស​កុមារ​តូចៗ នៅតាម​មត្តេយ្យសិក្សា និង​កុមារ​អាយុ​៦​ឆ្នាំ នៅ​តាម​សាលា​បឋមសិក្សា ព្រមទាំង​ជា​ថ្ងៃ​ថ្មី សម្រាប់​ថ្នាក់​សិក្សា​ថ្មី​ចំពោះ​ក្មួយៗ​ដែល​បាន​ឡើង​ថ្នាក់​បន្ដទៀត​។​

​ឯកឧត្តម​បណ្ឌិត មានប្រសាសន៍​បែប​នេះ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣​។

​ថ្លែង​ក្នុង​ពិធី​បើក​បវេសនកាល​នោះដែរ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​បង្រៀន​សិស្សានុសិស្ស​រហូត​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។

​ដើម្បី​ជា​ការពង្រឹង​អភិបាលកិច្ច​ក្នុង​សាលារៀន ឯកឧត្តម​បណ្ឌិត បាន​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន​ដល់ លោកនាយក លោកគ្រូ អ្នកគ្រូ យក​ទៅ​អនុវត្តន៍​ក្នុង​នោះ​ផងដែរ ឯកឧត្តម​បណ្ឌិត បាន​សំណូមពរ ឲ្យ​លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់​លើ​ក​កម្ពស់​ការប្រើប្រាស់​ទឹក​ស្អាត បង្គន់​អនាម័យ រៀបចំ​បរិស្ថាន ជុំវិញ​សាលា​ឱ្យបាន​ល្អ ធ្វើយ៉ាងណា​បរិស្ថាន​ក្នុង​សាលារៀន​ត្រូវ​មាន​ភាព​បៃតង​។​

​យោង​របាយការណ៍​របស់ លោក ឡុង សុភា នាយក​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង បានអោយដឹងថា ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤​នេះ វិទ្យាល័យ ហ៊ុន​សែន ចំការ​ដូង មាន​ថ្នាក់រៀន​សរុប​ចំនួន ២១​ថ្នាក់ មាន​សិស្ស​សរុប​ចំនួន ៨៥១​នាក់ ស្រី ៤៥៥​នាក់ និង​មាន​បុគ្គលិក​អប់រំ​សរុប​ចំនួន ៨២​នាក់ ស្រី​៣៨​នាក់​។​

​លោក​បញ្ជាក់ថា ក្នុង​ឆ្នាំ​សិក្សា​កន្លងទៅ សិស្សានុសិស្ស​គ្រប់​កម្រិត បាន​ប្រឡង​ជាប់​មធ្យមភាគ​សរុប​ចំនួន ៦១៧​នាក់ ស្មើនឹង ៨២,០៥​ភាគរយ​។ សិស្ស​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន ១២៨​នាក់ ស្មើនឹង ៨៧,០៧% ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.