ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២៥ និង​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៤១

រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២៥ និង​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៤១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោកស្រី ឡូញ ឈាង អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល ខេត្ត​ប៉ៃលិន និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២៥ និង​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៤១ ក្រោម​ប្រធានបទ “​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​សង្គម​មួយ​មាន​ផាសុក​វត្ថុ និង​សមធម៌​” ។ ទិវា​នេះ​មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី ប្រធាន​-​អនុប្រធាន​មន្ទីរ មន្ត្រីរាជការ​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង បងប្អូន​អតីតយុទ្ធជន ជន​មាន​ពិការភាព សរុប​ចំនួន ១៨០​នាក់ ។​

​លោកស្រី ឡូញ ឈាង អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ក្រ​កម្ពុជា និង​ជា​ប្រធាន កិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ មក​ដល់​បងប្អូន ជន​មាន​ពិការភាព​គ្រប់ៗ​រូប​។ លោកស្រី បាន​មាន​ប្រសា​ន៍​បន្តថា​៖ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ធ្វើឱ្យ​ប្រទេស​កម្ពុជា បន្តបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​ឈាន​ឡើង​លើ​គ្រប់​វិស័យ​។

លោកស្រី​អភិបាលរង​ខេត្ត បន្ត​លើកឡើង​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព បាន​ប្រារព្ធ​ពិធី​ដ៏​មាន​អត្ថន័យ ដែល​ធ្វើឲ្យ​ពួកគាត់​កាន់តែ​មាន​ក្ដីសង្ឃឹម និង​ជឿជាក់​លើ​ថ្នាក់ដឹកនាំ ដែល​មិន​ទុកឲ្យ​គាត់​រស់នៅ​ដោយ​ឯកោ និង​មាន​អ្នក​ស្លាប់​ដោយសារ​គ្មាន​អាហារ​នោះឡើយ​។

​នៅក្នុង​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស ក្រុមប្រឹក្សា​សកម្មភាព​ជន​មាន​ពិការភាព ក៏​តែងតែ​មាន​ការយកចិត្ត​ទុកដាក់ គិតគូ​ពី​សុខទុក្ខ របស់​បងប្អូន ដែល​ជា​ជន​មាន​ពិការភាព​ទាំងអស់ នៅ​ទូទាំង​ខេត្ត​។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោកស្រី​អភិបាលរង​ខេត្ត បាន​ណែនាំ​គ្រប់​មន្ទីរ​/​អង្គភាព ស្ថាប័ន ព្រម​ទាំង​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ អង្គការ​ដៃគូ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ជួយ​សហការ​គាំទ្រ​ដល់​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង​មូលនិធិ ជនពិការ ក្នុង​ការបន្ត​ពង្រឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​ផ្តល់​អាទិភាព​លើ​ការបណ្តុះបណ្តាល​ជំនាញ រក្សាបាន​នូវ ទេពកោសល្យ ភាព​ច្នៃប្រឌិត របស់​ជន​មាន​ពិការភាព ដែល​ជា​ធនធាន​មួយ ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​។​

​បើ​តាម​របាយការណ៍​លោក អិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ ខេត្ត​ប៉ៃលិន បាន​អនុវត្ត​ការបើក​ផ្តល់​របប​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជូន​ជន​មាន​ពិការ​ភាពក្រីក្រ នៅតាម​សហគមន៍​ក្នុង​ខេត្ត​ប៉ៃលិន មាន​ចំនួន ១,១១៧​នាក់ ក្នុងនោះ​មក​ទទួល​រប​ប​៦​ខែ មាន​ចំនួន ៦០១​នាក់​, និង​ទទួល​របប ១២​ខែ មាន​ចំនួន ៥១៦​នាក់​។ ជន​មាន​ពិការភាព ដែល​ជា​អតីត​យុទ្ធជន កំពុង​ទទួល​របប​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ប្រចាំខែ មាន​ចំនួន ៨៤១​នាក់​។​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ទិវា ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២៥ នេះដែរ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​ប៉ៃលិន ក៏បាន​ផ្តល់​ជូន ជន​មាន​ពិការភាព ដែល​បាន​ចូល​រួមទាំង ១៨០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ទឹក​សុទ្ធ ១​ដប អាហារសម្រន់ អាវយឺត​១ និង​ថវិកា​ធ្វើដំណើរ ៣០ ០០០​រៀល​៕ អត្ថបទ សេន ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.