ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់​, សហគមន៍​ដា​អ៉ី​ល និង​មជ្ឈមណ្ឌល​ភ្នែក B&VIIT ចុះ​អនុស្សរណៈ​យោគយល់​គ្នា នៃ​គម្រោង​ថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​

​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់​, សហគមន៍​ដា​អ៉ី​ល និង​មជ្ឈមណ្ឌល​ភ្នែក B&VIIT ចុះ​អនុស្សរណៈ​យោគយល់​គ្នា នៃ​គម្រោង​ថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) រវាង​មជ្ឈមណ្ឌល​ភ្នែក B&VIIT, មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​សហគមន៍​ដា​អ៊ី​ល សម្រាប់​ភាពជា​ដៃគូ នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ ក្នុង​គោលបំណង​ទទួល​បាន​ប្រយោជន៍ និង​ជោគជ័យ​ទៅវិញទៅមក សម្រាប់​ការរីកចម្រើន និង​ជឿនលឿន នៃ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ រវាង​មន្ទីរពេទ្យ​ទាំងពីរ​។​

​ពិធី​នេះ ត្រូវបាន​ធ្វើឡើង នៅ​សាលប្រជុំ​Video Conference សាលាខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​, លោក​វេជ្ជ​. ខូ​យ ឌី ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​, លោក​វេជ្ជ​. LEE IN SIK នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ GarngNam Eye ប្រទេស​កូរ៉េ​, ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ និង​ប្រតិភូ​កូរ៉េ​មួយ​ចំនួន​ទៀត​។​

​លោក​វេជ្ជ​. LEE IN SIK នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ GarngNam Eye ប្រទេស​កូរ៉េ ក៏​បាន​ជម្រាបជូន អំពី​វត្ថុបំណង​នៃ​ភាព​ជា​ដៃគូ​នេះ គឺ​មជ្ឈមណ្ឌល​ភ្នែក B&VIIT, មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​សហគមន៍​ដា​អ៊ី​ល នឹង​សហការ​គ្នា​លើ​ផ្នែក​ដែល​មាន​ប្រយោជន៍ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​វេជ្ជសាស្ត្រ និង​ការរីកចម្រើន​ផ្នែក​វេជ្ជសាស្ត្រ តាម​គោលការណ៍​នៃ​ផលប្រយោជន៍ ទៅវិញទៅមក​។​

​លោក​វេជ្ជបណ្ឌិត​បន្តថា កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​នេះ មានដូចជា​៖ ការវះកាត់​ភ្នែក​ទៅតាម​លក្ខណៈ​បច្ចេកទេស និង​ការគាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងៗ ដែល​ចាំបាច់ និង​ពាក់​ពន្ធ័​, ផ្តល់​ឧបករណ៍ សម្ភារៈ បរិក្ខា​ថ្មី ដំណើរការ​ល្អ និង​មាន​គុណភាព​ល្អ ដែល​ចាំបាច់​សម្រាប់​ការវះកាត់ នៅក្នុង​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​ទាំងអស់ នៅក្នុង​ខេត្ត​, ជួយ​គាំទ្រ​ការជួសជុល ឱ្យ​ដំណើរការ​ឡើងវិញ រាល់​ឧបករណ៍ សម្ភារៈ បរិក្ខា គ្រប់​ប្រភេទ ដែល​ខូចខាត​, ជួយ​សាងសង់​អគារ​ថ្មី សម្រាប់​ផ្នែក​ចក្ខុរោគ (​អាទិភាព​ខ្ពស់​) នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិ៍សាត់​, ជួយ​បណ្តុះបណ្តាល​មន្ត្រី​សុខាភិបាល​ជំនាញ​ឯកទេស តាម​ការចាំបាច់​, ផ្តល់​ការគាំទ្រ​ដល់​មន្ត្រី​សុខាភិបាល ក្នុង​ការចូលរួម​កិច្ចប្រជុំ សិក្ខាសាលា ឬ​ស​ន្និសិទ ទាក់ទង​នឹង​សុខភាព​ភ្នែក​, ផ្តល់​ការគាំទ្រ និង​ផ្តល់​សម្ភារៈ​អប់រំ​សុខភាព ដល់​មន្ត្រី​សុខាភិបាល​ក្នុង​ការអនុវត្តន៍​យុទ្ឋនាការ​ពិនិត្យ និង​ស្រាវជ្រាវ​ជំងឺ​ភ្នែក នៅ​តាម​សាលារៀន និង​សហគមន៍​គោលដៅ​។ បន្ថែម​ពី​នោះ លោក​វេជ្ជ​. LEE IN SIK ក៏បាន​លើកឡើង អំពី​ការផ្តល់​ជំនួយ ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ដល់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​បណ្តុះបណ្តាល​ភាសា​កូរ៉េ ក្នុង​ការជ្រើសរើស​ពល​ករ​ខ្មែរ ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ​។​

​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​គាំទ្រ​យ៉ាង​ពេញទំហឹង អំពី​វត្ថុបំណង លើ​កិច្ចសហប្រតិបត្តិការ ផ្នែក​វេជ្ជសាស្ត្រ របស់​មជ្ឈមណ្ឌល​ភ្នែក B&VIIT ប្រទេស​កូរ៉េ និង​អង្គការ​ដា​អ៊ី​ល ដោយ​ផ្តោត​សំខាន់​លើ​សុខភាព​ភ្នែក និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន សិស្សានុសិស្ស ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា និយាយ​ជា​រួម​នឹង​និយាយ​ដោយឡែក ក្នុង​ខេត្ត​ពោធិ៍សាត់​យើង​ផ្ទាល់​។​

​លោក​អភិបាលខេត្ត​ពោធិ៍សាត់ បាន​គូសបញ្ជាក់​បន្ថែមថា ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺ​ពិតជា​ឆ្លុះបញ្ចាំង​ឱ្យឃើញ អំពី​ភាព​ជា​ដៃគូ​ដ៏​ល្អ​ផូផង់ លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដែល​ទទួល​បាន​ប្រយោជន៍ សម្រាប់​ការអភិវឌ្ឍន៍​ទៅវិញទៅមក នៃ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ រវាង​មន្ទីរពេទ្យ​ទាំងពីរ​។ ម្យ៉ាងវិញទៀត អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺ​ពិតជា​មាន​សារៈសំខាន់ ទាន់ពេល និង​ចំ​គោលដៅ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ក្នុង​ការលើកកម្ពស់ សុខភាព និង​សុខុមាលភាព​ប្រជាជន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្នុងឱកាស​នោះ មជ្ឈមណ្ឌល​ភ្នែក B&VIIT, មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​សហគមន៍​ដា​អ៊ី​ល ក៏​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែលមាន​សុពលភាព​រយៈពេល​០១​ឆ្នាំ ព្រមទាំង​បន្ត​ចូលរួម​ទស្សនៈកិច្ច នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ និង​សារៈមន្ទីរ ក្នុង​ខេត្ត​ពោធិ៍​សាត​ផងដែរ​។​

​គួរបញ្ជាក់​ថា ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺ​ធ្វើឡើង​តាម​សំណើ​របស់​អង្គការ​សហគមន៍​ដា​អ៊ី​ល (DAIL COMMUNITY) ដែល​មាន​អាសយដ្ឋាន​ស្ថិតក្នុង​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ចុះ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ពិសេស​ស្រប​តាម​អនុស្សរណៈ​រវាង​អង្គការ DAIL COMMUNITY និង​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៣ និង​អនុស្សរណៈ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គ​MI DAIL COMMUNITY ចុះ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.