ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រួសារ​!

ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រួសារ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​បាន​ការអនុញ្ញាត​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​តំណាង ដែល​មាន​លោក ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ជូន​ដល់ គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រួសារ រួមមាន​៖
១. គ្រួសារ​សព​លោក​អនុសេនីយ៍ត្រី កង ភា​រិទ្ធ ថវិកា​ចំនួន ៣០,៧១៣,០០០​រៀល​។​
២. គ្រួសារ​សព​លោក​ព្រិន្ទបាលឯក ភា​ង មុន្នី​ស​កិ្ត ច​វិកា​ចំនួន ៣៥,២៦០,០០០​រៀល​។ ថវិកា​ទាំងអស់​នេះ​គឺ​បានមកពី​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់ លោកនាយ​ឧត្តមសេនីយ៍ លោក លោកស្រី ដែល​ជា​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស ក្នុង​ការចូលរួម​ចែករំលែក​ទុក្ខលំបាក​គ្នា​ទៅវិញទៅមក​។​

​ព្រម​ជាមួយ​គ្នា​នោះ ក្រុមការងារ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ​។

​តំណាង​គ្រួសារ​សព​ទាំង​០២​គ្រួសារ ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត និង​ការលះបង់ របស់ លោកនាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស និង​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា ប្រោស​ព្រំ​ប្រសិទ្ធិ​ពរ​ជ័យ ជូន​ដល់ លោកនាយ​ឧត្តមសេនីយ៍ លោក លោកស្រី នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន ព្រម​ជាមួយ​ពុទ្ធពរ ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.