ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នគរបាល​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បន្ត​ចុះ​ល្បាត​តាម​ដងស្ទឹង​បង្ក្រាប​ករណី​នេសាទ​ខុសច្បាប់​១​ករណី ដកហូត​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មួយចំនួន​

នគរបាល​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បន្ត​ចុះ​ល្បាត​តាម​ដងស្ទឹង​បង្ក្រាប​ករណី​នេសាទ​ខុសច្បាប់​១​ករណី ដកហូត​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាច្រើន​គ្រឿង ត្រូវបាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ដកហូត ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ១​ករណី តាម​ដងស្ទឹង​ក្នុង​ភូមិសាស្ត្រ​ស្រុក​គូលែន នា​ព្រលប់​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​លោក​វរសេនីយ៍ឯក ឱ សេង អធិការនគរបាល​ស្រុក​គូលែន បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​ចំនួន​៥​នាក់ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គូលែន​ជើង ចុះ​ល្បាត​តាម​ដងស្ទឹង​រងារ ទៅ​ត្រង់​ចំណុច​ពាម​សំ​រ៉ង ស្ថិតក្នុង​ភូមិ​ភ្ជួរ​ជ្រូក បាន​ធ្វើ​ការបង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់ (​ឆក់​ត្រី​) ចំនួន​១​ករណី​។​

​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​មួយចំនួន​រួមមាន​៖ ម៉ាស៊ីន​ឆក់​ត្រី​ចំនួន ៦​គ្រឿង​, ដង​ឆក់​ត្រី​ចំនួន​១២ ដើម​ស្មើនឹង​៦​គូ និង​អាគុយ​ចំនួន​៦​។ សម្ភារ​ដែល​បាន​ដកហូត​ខាងលើ ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន ដើម្បី​ចាក់​ការបន្ត​។​

​លោក ឱ សេង បានបញ្ជាក់​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេសាទ​ខុសច្បាប់​នេះ សមត្ថកិច្ច​បាន​អប់រំ​ណែនាំ ជាមួយនឹង​ការ​ធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ​ទុក​ជា​ភស្តុតាង បញ្ឈប់​សកម្មភាព​នេសាទ​ល្មើសច្បាប់ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​លោក​ក៏​បាន​អំពាវនាវ​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង ជា​អ្នក​ប្រកប​របរ​នេសាទ​ត្រី សូម​កុំ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ល្មើសច្បាប់ ដែល​ជាហេតុ​នាំ​ឱ្យ​ប្រឈម និង​ផ្លូវច្បាប់ ពិសេស​ធ្វើ​បំផ្លាញ​ពូជ​ង្រី​ផងដែរ​៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.