ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៦ ឆ្នាំ​ទី​៥ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៦ ឆ្នាំ​ទី​៥ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នៅ​សាលប្រជុំ​សាលាខេត្ត បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ ឆ្នាំ​ទី​៥ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់​។​

​កិច្ចប្រជុំ​នេះ ក៏​បាន​ការចូលរួម​ពី​លោក លោកស្រី ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អភិបាល​ក្រុង​ស្រុក នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព និង​មន្ត្រី​ចំណុះ​ឲ្យ​សាលាខេត្ត​ជាច្រើន​នាក់​ទៀត​។​

​កិច្ចប្រជុំ​នេះ មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​៧ រួមមាន​៖ ១៖ ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥ ឆ្នាំ​ទី​៥ អាណត្តទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​, ២៖ ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​របាយការណ៍ ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​, ៣៖ ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​របាយការណ៍ ប្រចាំឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​, ៤៖ ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២៤-២០២៦, ៥៖ ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​ប្រតិទិន​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២៥-២០២៧, ៦៖ របាយការណ៍​គណៈកម្មាធិការ​នានា របស់​ក្រុមប្រឹក្សា​ខេត្ត និង​៧៖ បញ្ហា​ផ្សេងៗ​។​

​លោក ខូ​យ រី​ដា អភិបាលខេត្ត បាន​លើកឡើង​ថា ចំពោះ​បញ្ហា​គ្រឿងញៀន ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​អំពើហឹង្សា មិន​គួរ​ឲ្យ​កើតមាន​នោះ​ទេ ត្រូវ​រៀបចំ​នូវ​យន្តការ​ជាក់ស្តែង អំពី​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​ពោធិ៍សាត់​។ កិច្ចការ​ទាំងនេះ សូមឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​រុករក ស្រាវជ្រាវ​ទីតាំង​ជួញដូរ​ចែកចាយ​គ្រឿងញៀន និង​បុគ្គល ដែល​គ្មាន​មុខរបរ​ច្បាស់លាស់ ជា​ពិសេស​អ្នក​ដែល​ទើប​ចេញពី​ពន្ធនាគារ​។ ក្រៅពី​នោះ​ទៀត សូម​ឱ្យ​រដ្ឋបាល​ស្រុក ក្រុង មន្ទីរ​អង្គភាព ត្រូវ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច ទាំង​ការបម្រើ​សេវា និង​ទាំង​ការដោះស្រាយ​ករណី​ផ្សេងៗ ជៀសវាង​ការកកស្ទះ ជាហេតុ​នាំ​ឱ្យ​មាន​ការ​ថ្នាំងថ្នាក់​មក​លើ​រដ្ឋបាល​ខេត្ត​។​

​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ធ្វើការ​បូកសរុប និង​ឯកភាព​ទាំងស្រុង នូវ​មតិ​ដែល​បាន​លើកឡើង និង​បាន​ផ្តល់​នូវ​អនុសាសន៍​បន្ថែម ស្នើ​ឱ្យ​មន្ទីរ​អង្គភាព ដែល​មាន​ការពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ស្រុក ក្រុង បន្ត​យកចិត្តទុកដាក់​ជម្រុញ អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ និង​យុវជន អំពី​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព និង​វិធានការ​នានា របស់​រាជរដ្ឋាភិបាល​។​

​លោក​បាន​លើកឡើង​ទៀត​ថា កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​រដ្ឋបាល​ស្រុក​ក្រុង បន្ត​ត្រួតពិនិត្យ​លើ​បញ្ហា​អំពើហឹង្សា គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្រោះថ្នាក់​រាចរ​ណ៍ និង​យកចិត្កទុកដាក់ លើ​បញ្ហា​អនាម័យ តាម​ទីសាធារណៈ ព្រោះ​វា​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើឲ្យ​ខេត្ត​មាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​។ ជាមួយគ្នា​នោះ ត្រូវ​សហការ​ចុះ​តាម​មូលដ្ឋាន ដើម្បី​ស្ទង់ និង​ប្រមូល​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដែល​កើតមាន យក​មក​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធិភាព​។ នៅ​ចំពោះមុខ​រដ្ឋបាលខេត្ត នឹង​រៀបចំ​សន្និបាត​បូកសរុប​ប្រចាំឆ្នាំ និង​នៅ​មាន​កម្មវិធី​បុណ្យ​ជា​ច្រើន​ទៀត ដូច្នេះ​សូម​ឲ្យ​មន្ទីរ​អង្គភាព រដ្ឋបាល​ស្រុក​ក្រុង ចូលរួម​សហការ​អនុវត្តឲ្យ​ទទួលបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.