ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាជ្ញាធរ​ជាតិ​ព្រះវិហារ នឹង​រៀបចំ​កិច្ចប្រជុំ​ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ និង​ផ្តល់​អនុសាសន៍​លើ​ការងារ​អភិរក្ស​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ

អាជ្ញាធរ​ជាតិ​ព្រះវិហារ នឹង​រៀបចំ​កិច្ចប្រជុំ​ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ និង​ផ្តល់​អនុសាសន៍​លើ​ការងារ​អភិរក្ស​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​ការអភិរក្ស និង​ការលើកតម្លៃ​ព្រះវិហារ (ICC-Preah Vihear) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​កិច្ចប្រជុំពេញអង្គ និង​បច្ចេកទេស​លើក​ទី​៨ នៅ​ខេត្ត​សៀមរាប​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ ICC-Preah Vihear នឹង​រៀបចំ​កិច្ចប្រជុំ ICC-Preah Vihear នៅ​ថ្ងៃ​ទី​១៩ ខែ មីនា ឆ្នាំ​២០២៤ ជាថ្មី​ម្តងទៀត ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ និង​ផ្តល់​អនុសាសន៍ លើ​ការងារ​អភិរក្ស​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​។​

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោកស្រី​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​គណៈប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​លោកស្រី Zhu Ye អគ្គនាយករង​រដ្ឋបាល​វប្បធម៌ និង​បេតិកភណ្ឌ​ចិន ជា​សហប្រធាន​ចិន និង​លោក Richhpal Singh ឧបការី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ជា​សហប្រធាន​ឥណ្ឌា ព្រមទាំង​តំណាង​រដ្ឋ​សមាជិក​ចំនួន​៥ ប្រទេស​រួមមាន​៖ បែ​ល​ហ្សិក បារាំង ជប៉ុន ថៃ និង​សហរដ្ឋអាមេរិក ដោយ​មាន​ការចូលរួម​ផ្ទាល់​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក អ្នក​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ ១០០​រូប និង​ចូលរួម​តាម Online ៣១​រូប​។​

​អង្គប្រជុំ​បាន​ចាប់ផ្តើម ដោយ​ការស្វាគមន៍ និង​ការអបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការបញ្ចូល​តំបន់​បេតិកភណ្ឌ​កោះ​កេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លងមក ដែល​នឹង​បង្កើន​ការយកចិត្តទុកដាក់​លើ​សកម្មភាព​ការងារ​អភិរក្ស​បន្ថែមទៀត​ពី​សហគមន៍​អន្តរជាតិ​លើ​យន្តការ​ដែល​កំពុង​អនុវត្ត​ក្នុង​ក្រប​ខណ្ឌ ICC-Preah Vihear​។​

​កិច្ចប្រជុំ ICC-Preah Vihear ត្រូវបាន​រៀបចំឡើង​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​កោះ​កេរ ដែល​អនុវត្ត​ដោយ​អាជ្ញាធរ​ជាតិ ព្រះវិហារ និង​ដៃគូ​អន្តរជាតិ​។​

​អង្គប្រជុំ​បាន​លើកឡើង​នូវ​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជា របាយការណ៍ វឌ្ឍនភាព​ការងារ​ជួសជុល​គោ​បុរៈទី​៥​នៃ​ប្រាសាទ​ព្រះវិហារ​ដោយ​អ្នកជំនាញការ​ឥណ្ឌា​, របាយការណ៍ ស្ដីពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​បឋម​សម្រាប់​ការ​អភិរក្ស​និង​ជួសជុល​គោ​បុរៈទី​១ ទី​២ និង​ទី​៣ នៃ​ប្រាសាទ​ព្រះវិហារ ដោយ​អ្នកជំនាញការ​ចិន និង​ការងារ​ជួសជុល​រូប​បំណែក​ព្រះ​ឥសូ​រាំ​នៅ​ប្រាសាទធំ ជាដើម​។​

​ជាមួយគ្នានេះ​អង្គប្រជុំ​បាន​រាយការណ៍​អំពី​របាយការណ៍​អាជ្ញាធរ​ជាតិ​ព្រះវិហារ​មួយចំនួន​ដូចជា​៖ ការ​អភិរក្ស​និង​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង​ប្រាសាទ​ព្រះវិហារ ការអភិរក្ស​នៅ​ប្រាសាទ ប​ល័​ង្ក​ត្បូង (​ប្រាសាទ​លិង្គ​៣), ការស្រាវជ្រាវ​លើ​ការតាំង​ទី​លំនៅ​របស់​ម​នុស្ស​តាមរយៈ​ការសង្កេត មើល​សំណល់​បុរាណ​វត្ថុ នៅ​រមណីយដ្ឋាន​កោះ​កេរ និង​ប្រាសាទ​ព្រះវិហារ​, ការសិក្សា​ប្រព័ន្ធធារាសាស្ត្រ បុរាណ នៅ​តំបន់​កោះ​កេរ និង​គម្រោង​កែ​លម្អ​ផ្លូវ​នៅ​តំបន់​កោះ​កេរ ជាដើម​។​

​អង្គប្រជុំ​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការចូលរួម​ចំណែក​ទាំង​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​របស់​រដ្ឋ​សមាជិក ICC-Preah Vihear ដែល​បាន​អនុវត្ត​កន្លង​មក​។ ជាក់ស្តែង​ចាប់តាំងពី​ឆ្នាំ​២០១៨​មក សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ចំនួន ៧៦៧,០០០​ដុល្លារ ស​.​រ​.​អ សម្រាប់​ការងារ​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង ដែល​កំពុង​អនុវត្ត​ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ការបណ្តុះបណ្តាល​ជំនាញ​ភាសា​អង់គ្លេស​។​

​ប្រទេស​ឥណ្ឌា បាន​នឹង​កំពុង​បំពេញ​ការងារ​ជួសជុល​គោ​បុរៈទី​៥ នៃ​ប្រាសាទ​ព្រះវិហារ ជា​ដំណាក់កាលៗ ចំណែក​ឯ​ប្រទេស​ចិន បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ការងារ​ជួសជុល​គោ​បុរៈទី​១ ទី​២ និង​ទី​៣ នៃ​ប្រាសាទ​ព្រះវិហារ មុននឹង​ចាប់ផ្តើម​ការងារ​ជួសជុល ខណៈពេល​ដែល​កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​រួចរាល់​ហើយ​លើ​លិខិត​ប្តូរ​សារ​សម្រាប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព គម្រោង​ជួសជុល​ប្រាសាទ​ព្រះវិហារ ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន ដែល​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែ​តុលា ឆ្នាំ​២០២៣ កន្លងមកនេះ​៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.