ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រុមចោរឆក់​វ័យក្មេង​០៤​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

ក្រុមចោរឆក់​វ័យក្មេង​០៤​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមចោរឆក់​វ័យក្មេង ០៤​នាក់ (​ស្រី​ម្នាក់​) ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី លួច​និង​ឆក់​យក​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ​យ៉ាងសកម្ម ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។ ជនសង្ស័យ​ទាំង​០៤​នាក់​រួមមាន​៖
១.​ឈ្មោះ កែវ គីម​ហាក់ ភេទ​ប្រុស អាយុ​១៦, ២.​ឈ្មោះ ឃឿន ជីវ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ៣.​ឈ្មោះ រឿន រត្ន័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៤.​ឈ្មោះ ស្រស់ ស្រី​នី​ន ភេទ​ស្រី អាយុ​១៥​ឆ្នាំ​។

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ បានឲ្យ​ដឹង​ដូចៗ​គ្នា​ថា កន្លង​មក​ពួក​ខ្លួន​រួម​ជាមួយ​បក្ខពួក​០៣​នាក់​ផ្សេង​ទៀត​ដែល​មានឈ្មោះ អា​ឡាយ អា​មេ​ឃា និង​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ ធ្លាប់បាន​ធ្វើ​សកម្មភាព​លួច និង​ឆក់យក​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ដង​មក​ហើយ​ដូចជា ឆក់​កាបូប​, ឆក់​ខ្សែក និង​ទូរស័ព្ទដៃ នៅ​ម្តុំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខណ្ឌ​កំបូល​, ម្តុំ​មុខ​រោងចក្រ​យ៉ាក​ជីន ខណ្ឌ​កំបូល​, ម្តុំ​ទីប្រជុំជន​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​, ម្តុំ​ភូមិ​ទួល​សាម៉ សង្កាត់​កំបូល និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​កាត់​សោរ​ធុង​ក្លាសេ​ភេសជ្ជៈ​ចំនួន​០៣​កន្លែង នៅ​ភូមិ​តាសេក ភូមិ​ត្រពាំង​ឈូក និង​ភូមិ​ត្រពាំង​គល់ ក្នុងនោះ​ឈ្មោះ ស្រស់ ស្រី​នី​ន បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ចាំ​ចាត់ចែង​របស់​ដែល លួច​និង​ឆក់​បាន យកទៅលក់​។ ក្រុម​ជនសង្ស័យ​ទាំងនេះ ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ជាក់ស្តែង​ឈ្មោះ កែវ គីម​ហាក់ បាន​សារភាព​ថា កន្លងមក ខ្លួន​ធ្លាប់បាន​ចូល​ស្តារ​និតិ​សប្ប​ទា នៅ​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​រយៈពេល​០៤​ខែ​ម្តង​ហើយ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៤​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ផ្សេងទៀត​ដែល​កំពុង​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.