ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​ការងារ​ដើម្បី​ត្រៀម​រៀបចំ​ពិ​ពរណ៍​ម្ហូបអាហារ និង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២៤

អភិបាលខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​ការងារ​ដើម្បី​ត្រៀម​រៀបចំ​ពិ​ពរណ៍​ម្ហូបអាហារ និង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ ដើម្បី​ត្រៀម​រៀបចំ​ពិ​ពរណ៍​ម្ហូបអាហារ និង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២៤ នាពេលខាងមុខ​។​

​លោក សុខ លូ បាន​លើកឡើង​ថា ពិធីបុណ្យ​ម្ហូបអាហារ​ប្រពៃណី​នេះ គឺ​ត្រូវ​ធ្វើយ៉ាងណា​រៀបចំ​ឱ្យបាន​ល្អ​ព្រោះ វា​ជា​ចំណុច​ទាក់ទាញ​មួយ​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មក​ទស្សនា បាន​ភ្លក់​នូវរស់​ជាតិ​របស់​ម្ហូបអាហារ​ក្រោម​ស្នាដៃ​របស់​អ្នក​ខេត្ត​បាត់ដំបង ព្រមទាំង​ផ្ដល់​ឱកាស​ដល់​អាជីវករ​លក់​នូវ​ម្ហូបអាហារ​ប្រចាំ​ខ្លួន ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​

​លោក​អភិបាលខេត្ត បាន​បន្តថា ចំពោះ​ការរៀបចំ​ស្តង់​ម្ហូបអាហារ ត្រូវ​រៀបចំ​ចាប់​ចេញ​ពី​មុខ​សាលាខេត្ត​បាត់ដំបង ឆ្ពោះទៅ​កាន់​វិមានឯករាជ្យ ហើយ​ការរៀបចំ​នេះ ធ្វើយ៉ាងណា​ឱ្យមាន​លក្ខណៈ​ស្រស់ស្អាត មាន​របៀបរៀបរយ ដើម្បី​ងាយស្រួល​ឱ្យ​ភ្ញៀវ​ទេសចរ ងាយស្រួល​ក្នុងការ​ដើរ​ទស្សនា និង​ជាវ​ម្ហូបអាហារ​នោះ​យក​ទៅ​ពិសា​ផងដែរ​។​

​លោក សុខ លូ បាន​បន្ថែមថា នៅក្នុង​ពិធីបុណ្យ​ម្ហូបអាហារ​នេះ​មិនមែន​មាន​តែ​តាំង​លក់​នូវមុខ​ម្ហូបអាហារ​តែ​ប៉ុណ្ណោះ​នោះ​ទេ ក៏​មាន​ការដាក់​តាំងនូវ​ផលិតផល​របស់​ខ្មែរ​ផងដែរ ក្រោម​ប្រធានបទ​ភូមិ​មួយ ផលិតផល​មួយ ហើយ​អនុញ្ញាត​ឱ្យ​ប្រជាជន​នៅតាម​ភូមិ ឃុំ ស្រុក អាច​យក​ស្នាដៃ​ផលិតផល​របស់​ខ្លួន មក​ដាក់​តាំង​បង្ហាញ​ដើម្បី​លើក​តម្កើង​ខេត្ត​បាត់ដំបង ឱ្យ​មាន​មុខមាត់ បង្ហាញ​នូវ​សក្ដានុពល​របស់​ខេត្ត​បាត់ដំបង​។​

​លោក​បាន​លើកទឹកចិត្ត​ដល់​បងប្អូន ដែល​រស់នៅ​ក្នុងភូមិ ស្រុក ឃុំ​សង្កាត់ ក្រុង នៃ​ខេត្ត​បាត់ដំបង អញ្ជើញ​ចូលរួម​ឱ្យបាន​ច្រើន​កោះករ​ក្នុង​ការបង្ហាញ​នូវ​មុខម្ហូប​ប្រចាំ​តំបន់​ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ផ្សេងៗ​នៅក្នុង​ខេត្ត​បាត់ដំបង ក៏ដូចជា​ភ្ញៀវទេសចរ ដែល​បាន​មក​លេង​កម្សាន្ត​នៅក្នុង​ខេត្ត​បាត់ដំបង បាន​ស្គាល់​រសជាតិ​ម្ហូបអាហារ​ដែល​ឆ្ងាញ់​ពិសារ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.