ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម ម៉ៅ ធនិន ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

​ឯកឧត្តម ម៉ៅ ធនិន ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​ធិបតី ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ បោះឆ្នោត​សម្រេច​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​មហា​បវរ​ធិបតី ជា​ឥស្សរជន​ជាតិ​ដ៏​ឆ្នើម​របស់​ជាតិ ប្រកប​ដោយ​វីរភាព​ដ៏​ត្រចះត្រចង់ ដែល​ជានិច្ចកាល​តែង​យក​អស់​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី ក្នុង​ការចូលរួម​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ព្រមទាំង​បាន និង​កំពុង​បំពេញ​បេសកកម្ម​យ៉ាងសកម្ម ក្នុង​ការកសាង​សមិទ្ធផល​សង្គម​យ៉ាងច្រើន រួមចំណែក​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ​ពេញលេញ និង​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​នីតិរដ្ឋ​រឹងមាំ ដើម្បី​ឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ​។​

​នា​ឱកាស​ដ៏​មង្គល​សួស្ដី​ថ្លៃថ្លា​រីករាយ​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​តេជ​បារមី​នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អភិបាល​ប្រោះព្រំ ប្រសិទ្ធពរ​ជ័យ​ជូន សម្តេច​មហា​បវរ​ធិបតី ព្រមទាំង​ក្រុមគ្រួសារ បុត្រាបុត្រី​ជា​ទីស្រឡាញ់ សូម​បន្ត​ជោគជ័យ​គ្រប់​ភារកិច្ច និង​សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.