ស្រុកសំពៅលូន,ខេត្តបាត់ដំបង ៖ ប៉ុន្មានថ្ងៃសារព័ត៌មានបានឃើញការសងរបងចាក់គ្រឹះមួយដែលអ្នកស្រុកសំពៅលូន នណាៗក៏ដឹងដែលថានៅចំណុចជិតវត្តអូរជុំស្ថិតក្នុងភូមិគីឡូ១៣,ឃុំសន្តិភាព,ស្រុកសំពៅលូន,ខេត្តបាត់ដំបង គឺមានអូរបង្ហូរទឹកធម្មជាតិ០១ខ្សែរដែលគេរក្សាទុក សំរាប់រំដោះទឹកក្នុងខែវស្សា ឥឡូវបែជាមានគេធ្វើរបងថ្មចាក់គ្រឹះរឹងមាំ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ធ្វើឲ្យបាត់បង់នៅសោភ័ណភាពអូរ ប្រឡាយជាសក្កដានុពលធម្មជាតិទាំងស្រុងតែម្ដង ពិតជាគួរឱ្យអនិច្ចាខ្លាំងណាស់ធម្មជាតិមួយខ្សែខាងលើនេះដែលធ្លាប់បានជួយបង្ហូររំដោះទឹកក្នុងខែវស្សាកំពុងប្រឈមនឹងការបាត់បង់សោភ័ណ្ឌភាពបែបធម្មជាតិដើមទាំងស្រុង ព្រោះវាកំពង់បានរងនឹងការរំលោភធ្វើរបងជ្រៀតយកធ្វើជាកម្មសិទ្ធិដោយមិនមានការអៀនខ្មាស ពីសំណាក់ម្ចាស់ទីតាំងខាងលើ ដែលកំពុងល្បីល្បាញនិងជាអ្នកមានមុខមានមាត់បំផុតក្នុងស្រុកសំពៅលូន ។
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថាការជ្រៀតជ្រែកធ្វើឲ្យបាត់បង់ចំណីអូរធម្មជាតិ០១ខ្សែនេះគឺមកពីអាជ្ញាធរនិងមន្ត្រីជំនាញបិទភ្នែកញ៉ុកត្រចៀកធ្វើគថ្លង់ នាំឲ្យម្ចាស់ទីតាំងដីអាចរំលោភបំពានធ្វើរបងបុកគ្រឹះរឹងមាំធ្វើជាកម្មសិទ្ធិឯកជនបានយ៉ាងរំភើយ។ភាពមិនប្រក់ក្រតីនេះត្រូវបានគេដាក់ការសង្ស័យថាមន្ត្រីជំនាញទាំងនោះបិទភ្នែកឯកភាពក្នុងការធ្វើរបងចាក់គ្រឹះរឹងមាំជ្រៀតយកចំណីដីអូរធម្មជាតិមិនដឹងថាមន្ត្រីជំនាញទាំងនោះបានចុះទៅពិនិត្យ ដែរឬយ៉ាងណា? ដូច្នេះហើយបានជាម្ចាស់ទីតាំងដីខាងលើធ្វើរបងចាក់គ្រឹះរឹងមាំកាត់ឃ្វាលជ្រៀតយកចំណីអូរធម្មជាតិ ចំណីប្រឡាយ ជាពិសេសរំកិលភូមិព័ទ្ធសម្បត្តិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងព្រងើយបែបនេះ។
យ៉ាងណាម្ចាស់សំណង់ដែលកំពង់សាងសង់របងចាក់គ្រឹះ ជ្រៀតយកចំណីអូរធម្មជាតិ ខាងលើនេះសារព័ត៌មានមិនអាចទំនាក់ទំនងក្នុងការបំភ្លឺបានឡើយ។ខណៈនេះ សារព័ត៌មានទុកវេទិកាឲ្យម្ចាស់ទីតាំងខាងលើធ្វើការបកស្រាយ។
លោកស្រី មេឃ សន្តិភាព បានឲ្យដឹងថាលោកស្រីធ្លាប់ចុះពិនិត្យ១ដង២ដងផងដែរ តែម្ចាស់ទីតាំងបានប្រាប់ថានៅពេលដែលធ្វើរបងគេនឹងឡើងទៅសុំច្បាប់នៅឯសាលាស្រុក។ ចំណែកមន្ត្រីសយោដីស្រុកនិងលោកអភិបាលរងស្រុកលោកមិនបានដឹងនោះទេ។ពាក់ព័ន្ធនឹងករណីសាងសង់របស់បងចាក់គ្រឹះជ្រៀតយកចំណីអូធម្មជាតិខាងលើនេះ។




