ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះវិហារ ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​សហគមន៍​តែមួយ ដឹកនាំ​ឆ្ពោះទៅ​បញ្ចប់​ជំងឺអេដស៍​”

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះវិហារ ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​សហគមន៍​តែមួយ ដឹកនាំ​ឆ្ពោះទៅ​បញ្ចប់​ជំងឺអេដស៍​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រះវិហារ ÷ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា ខេត្ត​ព្រះវិហារ បាន​អញ្ជេី​ញ​ជា​អធិបតីភាព​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ​“​សហគមន៍​តែមួយ ដឹកនាំ​ឆ្ពោះទៅ​បញ្ចប់​ជំងឺអេដស៍​” និង​រួមបញ្ចូល​ទិវា​អន្តជាតិ​នៃ​ជនពិការ ៣​ធ្នូ ទិវា​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ដែល​បាន​ប្រារព្ធ​ធ្វេី​ឡេីង​នៅ​បរិវេណ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ព្រះវិហារ​។​

​មាន​វត្តមាន​ចូលរួម​នា​ឱកាស​នោះ មាន​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ក្រុម​ប្រតិ​ប​ត្ត​សាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ជន​មាន​ពិការ មក​ពី​ក្រុង​-​ស្រុក​ទាំង​៧ ក្នុង​ខេត្ត​ព្រះវិហារ និង​អ្នកពាក់ព័ន្ធ​ជា​ច្រេី​ន​រូប​ទៀត​។​

​ជា​កិច្ច​ចាប់ផ្ដេី​មនៃ​កម្មវិធី លោក ពឹង ទ្រី​ដា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​អាន​សារលិខិត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​មានមតិ​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម គីម រិទ្ធី ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​យកចិត្តទុកដាក់​នូវ​សុខទុក្ខ​ប្រជាពលរដ្ឋ ទៅ​លើ​ការ​ឈាន​ឆ្ពោះ​ទៅ​ការបញ្ចប់​អេដស៍ នៅ​ឆ្នាំ​២០២៥ ក្នុងន័យ​នេះ​មាន​គោលបំណង​ទាញ​ការយកចិត្តទុកដាក់រ​បស់​បងប្អូន និង​ក្មួយៗ​យុវជន ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ក្នុង​ការទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​/​ជំងឺអេដស៍​។ ហើយ​ត្រូវ​ចូលរួម​អនុវត្ត​តាមរយ​:​សារលិខិត​សំខាន់ៗ​ទាំង ៦​ច​ណុ​ច របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​បាន​ថ្លែង​កោតសរសើរ​ដល់​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម ដែល​តែងតែ​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​នា​ពេល​កន្លងមក​បាន​យ៉ាង​ល្អប្រសើរ ព្រមទាំង​ផ្ដាំផ្ញេ​ី​ជម្រុញ​ដល់​បងប្អូន​ជនពិកា​រ​ភាព និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ទាំងអស់ ថែរក្សា​សុខភាព​អោយបាន​ល្អ ឧស្សាហ៍​ហាត់ប្រាណ ហូប​ស្អាត ផឹក​ស្អាត លាងដៃ​ជាមួយ​សាប៊ូ​ជាប្រចាំ​។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការផ្តល់​អំណោយ​មនុស្សធម៌ ដល់​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចំនួន ៥២​គ្រួសារ និង​ជន​មាន​ពិការភាព ចំនួន ១៥​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ ទឹក​ស៊ី​អ៉ីវ ១​យួរ និង​ថវិកា​ចំនួន ៥០,០០០​រៀល​។ បន្ថែម​ពី​នេះ សាខា​ក៏បាន​ឧបត្ថម្ភ​ដល់​អ្នកស្ម័គ្រចិត្ត ចំនួន ២៥​នាក់ នូវ​ថវិកា​ចំនួន ២០,០០០​រៀល ប័ណ្ណសរសើរ​១ សាប៊ូ​ម្សៅ ១​គី​ឡូ​, យុវជន​កាកបាទក្រហម​កម្ពុជា ចំនួន ២៥​នាក់ ថវិកា​ចំនួន ២០,០០០​រៀល ប័ណ្ណសរសើរ​១ សៀវភៅ​២​ក្បាល និង​ប៊ិច ១​ដើម​។​
ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.