ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​រៀបចំ​ពិធី​បួងសួង និង​រាប់បាត្រ​បើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ឆ្នាំ​ទី​៣

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​រៀបចំ​ពិធី​បួងសួង និង​រាប់បាត្រ​បើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ឆ្នាំ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​រៀបចំ​ពិធី​បួងសួង​សុំ​សេចក្ដីសុខ និង​រាប់បាត្រ​ព្រះសង្ឃ​១៣១​អង្គ បើក​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ឆ្នាំ​ទី​៣​។​

​មាន​វត្តមាន​ក្នុង​ពិធី​ខាងលើនេះ​ក៏​មាន​ការចូលរួម​ពី​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា អភិបាលខេត្ត​សៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ជាច្រើន​រយ​នាក់​។​

​លោកស្រី ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ធ្វើឡើង​ក្នុង​គោលបំណង​ពីរ​សំខាន់ៗ ពោល​គឺ​ដើម្បី​អបអរសាទរ​ខួប​៣១​ឆ្នាំ​នៃ​ការចុះ​រមណីយដ្ឋាន​អង្គរ​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ ក៏ដូចជា​រំលឹក​នឹក​គុណ​ដល់​បុព្វការី​ជន ព្រះមហាក្សត្រ​ជំនាន់​មុន​គ្រប់​ព្រះអង្គ ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​នានា បន្សល់ទុក​នូវ​សម្បត្តិ បេតិកភណ្ឌ​សិល្បៈ និង​វប្បធម៌​ជាច្រើន បម្រើ​នូវ​គុណប្រយោជន៍​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ជូន​អ្នក​ជំនាន់​នេះ និង​ទៅ​អនាគត​។​

​ពិធី​នេះ​ក៏​ឧទ្ទិស​ផងដែរ​ចំពោះ​បុព្វបុរស​ខ្មែរ ឥស្សរជន​ខ្មែរ​គ្រប់​ជំនាន់ អ្នកជំនាញការ​ជាតិ អន្ដរជាតិ ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត រហូត​ដល់​អាយុជីវិត​ដើម្បី​រក្សា​ការពារ និង​អភិរក្ស​មរតក​វប្បធម៌​ជាតិ​យើង​។​

​នា​ឱកាស​នោះ​ដែរ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក៏​បាន​រំលេច​នូវ​គុណូបការៈ​របស់​បុព្វបុរស​សម័យ​ដើម ដែល​បាន​កសាង​នូវ​ប្រាង្គ​ប្រាសាទ កសាង​ប្រវត្តិសាស្ត្រ​ជាដើម ស្រប​តាម​ពាក្យស្លោក​ខ្មែរ​ដែល​តែង​ពោលថា ផឹកទឹក​ឱ្យ​នឹក​ដល់​ប្រភព​។​

​លោកជំទាវ​បន្ថែមថា ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​នេះ គឺជា​ការបង្ហាញ​នូវ​មោទនភាព​ជាតិ អរិយធម៌ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សែន​យូរលង់ របស់​ជាតិ​សាសនា​ខ្មែរ​ដ៏​ចំណាស់​មួយ​។​

​ពិធី​នេះ​បាន​រួមចំណែក​ដល់​ការផ្សព្វផ្សាយ​បន្ថែម​នូវ​សក្កា​នុព​ល​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា ដែល​អ្នកទេសចរ​អាច​បន្ត​មើលឃើញ​សក្ខីកម្ម ស្នាដៃ​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.