ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នគរបាល​ខេត្ត​ព្រះវិហារ ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​សេចក្តីស្រឡាញ់​» ដើម្បី​ផ្គត់ផ្គង់​ជូន​មន្ទីរពេទ្យបង្អែក​១៦​មករា

នគរបាល​ខេត្ត​ព្រះវិហារ ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​សេចក្តីស្រឡាញ់​» ដើម្បី​ផ្គត់ផ្គង់​ជូន​មន្ទីរពេទ្យបង្អែក​១៦​មករា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ កងកម្លាំង​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​រៀបចំ​ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ «​ផ្តល់​ឈាម គឺ​ផ្តល់​ក្តីស្រលាញ់​»​ ដែលប្រព្រឹត្តទៅក្រោម​វត្តមាន​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ប្រចាំ​ខេត្ត​ព្រះវិហារ រួម​និង​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត ក្រុង ព្រមទាំង​កងកម្លាំង​នគរបាល​ជា​ច្រើន​រូប​ទៀត​។​

​លោក គីម រិទ្ធី បាន​សម្តែង​នូវ​ក្តីសប្បាយរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​កងកម្លាំង​នគរបាល​ទាំងអស់ ដែល​បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ក្នុង​ការបរិច្ចាគ​ឈាម​នាពេលនេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់ វិស័យ​មនុស្សធម៌ ក្រោម​ពាក្យស្លោក «​ផ្តល់​ឈាម គឺ​ផ្តល់​ក្តីស្រលាញ់​»​។​

​លោក​ថ្លែង​បន្តទៀតថា ការ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត ជា​ប្រភព​ឈាម​តែ​មួយគត់ ដែល​អាច​ផ្តល់​ឈាម​ប្រកបដោយ​ចីរភាព ដើម្បី​ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​ខេត្ត​ព្រះវិហារ​យើង ក្នុង​ការ​យក​ទៅ​ជួយ​សង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​ទូទៅ ដែល​បណ្តាលមកពី​កត្តា​ផ្សេងៗ​ជាច្រើន ដែល​ពួកគាត់​មាន​តម្រូវការ​ឈាម​។​

​ជាមួយនេះ​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​ថ្ងៃនេះ គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ​សម្រាប់​យើង​ទាំងអស់គ្នា និង​មាន​គោលបំណ​សំខាន់​២​គឺ ទី​១.​បង្កើត​ទម្លាប់ និង​វប្បធម៌​នៃ​ការបរិច្ចាក​ឈាម​ដោយ​ស្ម័គ្រចិត្ត និង​ជម្រុញ​លើកក​ម្ព​ស់​ឲ្យ​យុវជន​ប្រជាជន​ទូទៅ​ចូលរួម​ធ្វើ​សកម្មភាព​ជា​មួយ​សេវាកម្ម​ជាតិ​ផ្តល់​ឈាម​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ឲ្យមាន​ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ ដែល​កំពុង​ត្រូវការ​ឈាម​នៅ​គ្រប់ មន្ទីរពេទ្យ​ទាំងអស់ ដោយ គ្មាន​ការរើសអើង ទី​២.​ផ្សារភ្ជាប់​សកម្មភាព នៃ​ការបរិច្ចាក​ឈាម​ដោយ​ស្ម័គ្រចិត្ត ទៅនឹង​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​ក្នុងសង្គម​។​

​លោក​អភិបាល​ខេត្ត​ព្រះវិហារ បាន​លើកឡើង​អំពី​អត្ថប្រយោជន៍​របស់​បង​ប្អូន​ដែលជា​អ្នក បរិច្ចាគ​ឈាម​ផងដែរ ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជម្ងឺ​បេះដូង និង​ជម្ងឺ​ផ្សេងៗ​ជា ច្រើន​ទៀត ហើយ​ក៏​ទទួលបាន​នូវ​ការសរសើរ និង​មាន​ឈ្មោះ​ថា​ជា​អ្នក​ជួយសង្គ្រោះ​ជីវិត​មនុស្ស ជាពិសេស​ទៅទៀត​នោះ គឺ​អ្នក​ដែល​បាន​ផ្ដល់​ឈាម និង​មាន​ការងាយស្រួល​នៅ​ពេល​ខ្លួន ឬ​ក្រុម គ្រួសារ​ខ្លួន​ត្រូវការ​ឈាម​បន្ទាន់​។​

​សូមបញ្ជាក់​ថា កម្មវិធី «​ផ្ដល់​ឈាម ផ្ដល់​ក្ដី​ស្រឡាញ់​» ជា​ប្រធានបទ​មួយ​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​វិលជុំ​នៅ តាម​បណ្ដា ក្រុង​-​ស្រុក ទូទាំង​ខេត្ត​ព្រះវិហារ ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ក្នុង​ការបំពេញ​តម្រូវកា​រ ឈាម​ទៅដល់​មន្ទីរពេទ្យ​បង្អែក​១៦​មករា ដែល​បាន​និង​កំពុង​មាន​បញ្ហា​ប្រឈម​កង្វះ​ឈាម ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ចាំបាច់​ជា​រៀងរាល់ថ្ងៃ​៕
ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.