ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់

អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​សាលាខេត្ត​ប៉ៃលិន នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៣ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់ ឆ្នាំ​២០២៣ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន និង​ផ្តល់​សេ​វ៉ា​សាធារណៈ​នានា ជូន​ដល់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី​៧ នៃ​រដ្ឋសភា ។

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន  បាន​មានប្រសាសន៍​លើកឡើងថា​៖ ការអនុវត្ត​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការអភិវឌ្ឍន៍​ជាក់ស្តែង​នៅ​មូលដ្ឋាន​ដោយ​ផ្ទាល់ ដូច្នេះ​មន្ត្រី​ជំនាញ​ទាំងអស់ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្វែង​យល់​ឲ្យបាន​ម្មត់ចត់ ដើម្បីអោយ​ការប្រើប្រាស់​ថវិកា គម្រោង​មូល​នីធិ​នេះ ចំ​គោលដៅ និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​ឈរ​លើ​គោលនយោបាយ​សេដ្ឋកិច្ច ទីផ្សា​សេរី និង​សមធម៌​សង្គម ។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ក្រុង​/​ស្រុក ក្រុមប្រឹក្សាឃុំ​/​សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​មើល​ឡើងវិញ​នូវ​រាល់​បញ្ហា នា​ពេលកន្លងមក មិន​ត្រូវ​ទុក​ចោល​នោះទេ គឺ​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង ប្រកាន់​បក្សពួក​និយម និង​គ្រួសារនិយម ជា​ពិសេស​ត្រូវ​ខិតខំ​ដុសខាត់​ទាំង​ចំណេះដឹង និង​សមត្ថភាព ក្នុងនាម​ជា​តំណាង​សាធារណៈ ស្វ័យភាព​របស់​មូលដ្ឋាន ដើម្បី​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​ចីរភាព ឈាន​ឆ្ពោះ​ទៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធិភាព ជា​ពិសេស​បាន​ចូលរួម​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា​សាធារណៈ​នានា​បាន​ល្អប្រសើ និង​បាន​កសាង​សមិទ្ធផល​នានា នៅតាម​មូលដ្ឋាន​ឱ្យ​លេច​ឡើងជា​រូបរាង ដែល​ជា​ការរួមចំណែក​ឲ្យ​ខេត្ត​ប៉ៃលិន​យើង មាន​ភាព​រីកចម្រើន ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕
​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.