ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ «​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣»

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ «​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖​ នៅ​រសៀល​ថ្ងៃ​ទ​០១ ខែ​ធ្នូ ឆ្នាំ​២០២៣ នា​សាលចតុម្មុខ​មង្គល ក្រសួង​ព័ត៌មាន​ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​ក្រសួង​ព័ត៌មាន រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ បាន​ប្រារព្ធ​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២ ធ្នូ ១៩៧៨ ដល់ ២ ធ្នូ ២០២៣ ដែល​ពិធី​នេះ​ធ្វើឡើង។​

​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២ ធ្នូ គឺជា​ទិវា​រំលឹក​ថ្ងៃ​ចាប់​ផ្តើមដំបូង នៃ​ការរួម​សាមគ្គី​គ្នា​រវាង​កងកម្លាំង​ស្នេហា​ជាតិ ធ្វើការ​រំដោះ​ប្រទេស​ជាតិ​កម្ពុជា​ចេញ​រួច​ផុត​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម​ប៉ុលពត​។​

​រណសិរ្ស ២ ធ្នូ មិន​ត្រឹមតែ​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ឱ្យ​ចាកចេញ​ពី​មហន្តរាយ​នៃ​របប​អាវខ្មៅ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា​ឱ្យមាន​ការកែប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​រហូត​ទទួល​បាន​សុខ សន្តិភាព ឯកភាព​ជាតិ និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។​

​ទន្ទឹម​នឹង​ការចាប់បដិសន្ធិ រណសិរ្ស​២​ធ្នូ បាន​ប្រមូលផ្តុំ​កម្លាំង​ប្រជាពលរដ្ឋ​នៅតាម​ជាយក្រុង​ដែល​ទើប​និង​រំដោះ​រួច​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណា​ធានា​នូវ​ជីវភាព​រស់នៅ​បាន​ដោយ​បង្កបង្កើន​ផល​កសិកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​រលឹក​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ​នៃ​ការបង្កើត​ថ្ងៃទី​២ ធ្នូ បើសិន​គ្មាន​ថ្ងៃ​២ ធ្នូ ទេ ក៏​គ្មាន​ថ្ងៃ ៧ មករា នោះដែរ​, ២ ធ្នូ និង ៧​មករា គឺជា​មូលដ្ឋាន​គ្រឹះ​ដែល​នាំឲ្យ​ប្រទេស​កម្ពុជា​ចាកចេញ​ពី​រប​ប​ប្រល័យ​ពូជ សាសន៍​ខ្មែរក្រហម ហើយ​អាច​ឲ្យ​យើង​រួមគ្នា​កសាង​ប្រទេសជាតិ​ឲ្យមាន​ការ​អភិវឌ្ឍ មាន​សុខ​សន្តិភាព​រហូតមក​ដល់​ថ្ងៃនេះ​។​

​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន សូម​គោរព​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​អគ្គ​មហាពោធិ​សាល ជា សុីម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ព្រមទាំង​យុទ្ធជន យុទ្ធ​នារី ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​រំដោះ​ប្រទេស​ជាតិ និង​សូម​ធ្វើ​ការគោរព​វិញ្ញាណ​ខន្ធ​ដល់​អ្នកតស៊ូ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ រំដោះជាតិ និង​បុព្វហេតុ​ការពារ​កសាង​អភិវឌ្ឍន៍​ជាតិ​។​

​នៅក្នុង​ឱកាស​នោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ស្នើ​ដល់​ប្រជាជន យុវជន និង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​ព័ត៌មាន ត្រូវ​ចងចាំ​ជានិច្ច​ស្មារតី ២​ធ្នូ ដែល​ជា​កំលាំង​សាមគ្គី​ជាតិ​យ៉ាង​ធំ​ក្នុងការ​រំដោះប្រទេស​ពី​របប​ខ្មែរក្រហម​។ ទាំងអស់នេះ​គឺជា​មូលដ្ឋាន​មេរៀន​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​យើង​ក្នុង​ការដឹកនាំ​ប្រទេស និង​ការពារ​សុខសន្តិភាព ដែល​កម្ពុជា​យើង​មាន​។​

​ផ្តើមចេញ​ពី​មូលដ្ឋាន ២​ធ្នូ​នេះ​ហើយ ដែល​នាំឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ដែល​រហូត​មកដល់ពេលនេះ គឺ​ពី​ឆ្នាំ​១៩៩៨ មកដល់​ឆ្នាំ​២០២៣ រយៈ​២៥ ឆ្នាំ​មកហើយ នឹង​បន្ត​ការពារ​ឲ្យបាន​យូរ​អ្វែ​ង​ទៅមុខទៀត​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ មានឱកាស​ក្នុង​ការការពារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​កាន់តែ​រីកចំរើន​រឹងមាំ​ថែម​ទៀត​។​

​នៅ​ពីក្រោយ​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​ដែល​ជាតិ និង​ប្រជាជន​កម្ពុជា​មាន​សព្វថ្ងៃ គឺ​ពោរពេញ​ទៅ​ដោយ​ការលះបង់​សព្វបែបយ៉ាង​របស់​យុវជន​និង​មនុស្ស​ជំនាន់​មុន​! អតីតកាល​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សោកនាដកម្ម​រាប់​មិន​អស់ ពលរដ្ឋ​ខ្មែរ​បាន បាត់បង់​ជីវិត​ជា​ច្រើន​លាន​នាក់ ហើយ​អ្នក​ទាំង នោះ​តស៊ូ​ដើម្បី​ការរស់រាន​ជីវិត​ឡើង​វិញ​របស់​ជាតិ និង​ប្រជាជន​ខ្លួន​! ការលះបង់​របស់​មនុស្ស​ជំនាន់​មុន​បាន​ផ្តល់​ផ្លែផ្កា​នាពេល​បច្ចុប្បន្ន​!

​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ច្បាស់​ថា​តើ​កម្ពុជា​បច្ចុប្បន្ន​បាន​ចេញពី​កន្លែង​ណា​ពិតប្រាកដ​មួយ និង​ទិសដៅ​កម្ពុជា​ទៅ​មុខ​ត្រូវ​បន្ត​ទៅ​ណា​ពិតប្រាកដ​ដើម្បី​រក្សា​នូវ​សុខសន្តិភាព​ដែលមាន ការអភិវឌ្ឍ​ដែល​ពលរដ្ឋ ខ្មែរ​កំពុង​ទទួលបាន​។ ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​ចងចាំ​ជានិច្ច​នូវ​ការ​ពលី របស់​មនុស្ស​ជំនាន់​មុន និង​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ ពិត​នៃ​ការតស៊ូ​លះបង់​របស់​បុព្វបុរស​ខ្មែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.