ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំ​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​បូក​សរុប យុទ្ធនាការ​ចំណុច​ខ្ពស់ ឃោសនា ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​

​ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំ​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​បូក​សរុប យុទ្ធនាការ​ចំណុច​ខ្ពស់ ឃោសនា ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន ៤០​នាក់ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​យុទ្ធនាការ​ចំណុច​ខ្ពស់ ឃោសនា ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហូជីមិញ ប្រទស​វៀតណាម​។

​សម្រាប់​គណៈប្រតិភូ​ភាគី​វៀតណាម មាន​សរុប​ចំនួន ៥១​រូប ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់​វៀន (Nguyen Van Vien) ប្រធាន​នាយដ្ឋាន​តម្រួត​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន ក្រសួង​នគរបាល​វៀតណាម​។​

​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា និង​ភាគី​វៀតណាម បានលើកឡើង​ពី​បញ្ហា​ប្រឈម និង​សំណូមពរ ដើម្បី​ធ្វើ​យ៉ាងណា​កែ​ល្អ និង​ពង្រឹង​នូវ​ចន្លោះ​ខ្វះខាត ដើម្បី​ជំរុញ​ការបង្ក្រាប​ល្មើស​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ភាគី​កម្ពុជា និង​ភាគី​វៀតណាម បាន​លើកឡើង​អំពី​សំណូមពរ​មួយ​ចំនួន ដូចខាងក្រោម​៖​ពង្រឹង​សម្ថ​ភាព ជំនាញ និង​ភាសា ដល់​មន្ត្រី​ប្រចាំការ​នៅ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) ទាំង​២​ប្រទេស ស្នើ​ទៅ​អង្គការ UNODC និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឧបត្ថម្ភ​បន្ថែម នូវ​សម្ភារៈ​បច្ចេកទេស មធ្យោបាយ​ល្បាត​ត្រួតពិនិត្យ និង​វគ្គ​បណ្តុះបណ្តាល​/​សិក្ខាសាលា​បន្ថែម លើកកម្ពស់​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ ប្រជាពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​ឱ្យ​យល់ដឹង​ពី​ច្បាប់ និង​ផលប៉ះពាល់​នៃ​គ្រឿងញៀន និង​បំផុស​ឱ្យមាន​ចលនា​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ជំរុញ​ពង្រឹង​យន្តការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​រួម​គ្នា​ចាត់​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឱ្យ​បាន​ទាន់ពេលវេលា ស្នើ​ភាគី​ទាំង​២ ខិតខំ​បង្កើន​កិច្ច​សហការ​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​ការស្រាវជ្រាវ និង​ចាប់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​មាន​ដីកា​ពី​តុលាការ និង​មាន​និវេទន៍​ក្រហម​តាម​ចាប់ខ្លួន របស់​នគរបាល​អន្ត​ជាតិ បន្ត​ពង្រឹង​ការផ្លាស់ប្តូរ​ព័ត៌មាន អំពី​ករណី​គ្រឿងញៀន​រវាង​ប្រទេស​ទាំង​២

– ស្នើ​ឱ្យមាន​ការប្រជុំ​រវាង ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO នី​មួយៗ នៃ​ប្រទេស​ទាំង​២ រយៈពេល​៣​ខែម្តង បង្កើន​ការត្រួតពិនិត្យ​ជាប្រចាំ នូវ​អ្នកដំណើរ​/​ប្រជាជន​ចេញចូល​ប្រទេស​ទាំង​២ បង្កើន​កិច្ចប្រជុំ និង វគ្គ​បណ្តុះបណ្តាល សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​ប្រទេស​ទាំង​២ បង្កើន​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឈាន​ទៅ​ដល់​ការបង្ក្រាប​ដល់​ឬ​សគល់ បង្កើត​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO នៅ​ខេត្ត ដុង ថា​ប ប្រទេស​វៀតណាម ជា​ដៃគូ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO នៅ​ខេត្ត​ព្រៃវែង ប្រទេស​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.