ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ជួយ​ទំនុកបម្រុង​សិស្ស​និទ្ទេស A ក្រខ្សត់​ម្នាក់​ឈ្មោះ អន ផានិត និង​ក្រុមគ្រួសារ ដែល​ឪពុក​ម្តាយ​មាន​ពិការភាព ហើយ​ជួប​ការលំបាក

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ជួយ​ទំនុកបម្រុង​សិស្ស​និទ្ទេស A ក្រខ្សត់​ម្នាក់​ឈ្មោះ អន ផានិត និង​ក្រុមគ្រួសារ ដែល​ឪពុក​ម្តាយ​មាន​ពិការភាព ហើយ​ជួប​ការលំបាក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា នឹង​ជួយ​ទំនុកបម្រុង​សិស្ស​និទ្ទេស A ដែល​ក្រខ្សត់​ម្នាក់ ឈ្មោះ អន ផានិត និង​ក្រុមគ្រួសារ​មាន​ឪពុក​ម្តាយ​ជា​ជន​មាន​ពិការភាព​រស់នៅក្នុង​ខេត្ត​កំពត ដែល​ជួប​ការលំបាក ឱ្យបាន​រៀនសូត្រ និង​រស់នៅ​សមរម្យ​ឡើងវិញ ។​

​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ តាមរយៈ​សារ​តាម​បណ្តាញ​តេ​លេ​ក្រាមផ្លូវការ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ លោក សេង ទៀង ជំនួយការ​របស់​សម្តេច​រៀបចំ​ថវិកា​ដើម្បី​ជួយ​ក្មេង​ប្រុស​ខាង​លើ និង​ជួយ​សងបំណុល ដែល​គ្រួសារ​ក្មេង​ខាងលើ​ជំពាក់​គេ​ផងដែរ​។

​បន្ថែម​ពី​នេះ សម្តេច​ស្នើឱ្យ​រៀបចំ​កន្លែង​ស្នាក់នៅ​ជាមួយ នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​របស់​សម្តេច ព្រមទាំង​ស្វែងរក​សាលា​ឱ្យ​ក្មេង​នេះ រៀន​ជំនាញ​នៅ​សាកលវិទ្យាល័យ ព្រម​ទាំង​ទិញ​ម៉ូតូ ដើម្បី​ឱ្យ​យុវ​សិស្ស​ក្រី​ក្រី អន ផានិត ដែល​មាន​ឪពុក​ម្តាយ​សុទ្ធសឹងតែ​ជា​អ្នក​មាន​ពិការភាព​នោះ ធ្វើដំណើរ​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ផងដែរ​។ បន្ថែម​ពី​នេះ សម្តេច​ក៏​ណែនាំ​ឱ្យ​រៀបចំ​សង់ផ្ទះ​ថ្មី​មួយ​ជូន​ដល់​គ្រួសារ​របស់ យុវ​សិស្ស អន ផានិត ព្រមទាំង​ទំនុកបម្រុង​ថវិកា​ដល់​គ្រួសារ​១​ខែ​១​លាន​រៀល​ផងដែរ​។​

​សូមបញ្ជាក់​ថា បេក្ខជន​ប្រឡង​បាក់​ឌុប ជាប់​និទ្ទេស «A» ឈ្មោះ អន ផានិត រៀន​នៅ​វិទ្យាល័យ​សម្ដេច​ជាស៊ីម អង្គរជ័យ​។ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រៃធំ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត​។ បើទោះបី ជីវភាព​ខ្វះខាត ហើយ​ឪពុកម្ដាយ​ពិការ ប៉ុន្ដែ​យុវជន អន ផានិត បាន​តស៊ូ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ រហូត​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ជាប់​បាន​និទ្ទេស «A» ហើយ​នៅ​ថ្ងៃ​ខាង​មុខ មានបំណង​ចង់​បន្ដ​សិក្សា​ផ្នែក​វិស្វករ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.