ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ថ្វាយបង្គំ និង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ព្រះសង្ឃ និង​បងប្អូន​ចំណុះ​ទូក “ ង “ មហិទ្ធិឫទ្ធិ​នាគរាជ​សំណាង​សែន​ជ័យ មកពី​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ថ្វាយបង្គំ និង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ព្រះសង្ឃ និង​បងប្អូន​ចំណុះ​ទូក “ ង “ មហិទ្ធិឫទ្ធិ​នាគរាជ​សំណាង​សែន​ជ័យ មកពី​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រួម​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​នៃ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ព្រះសង្ឃ និង​បងប្អូន​ចំណុះ​ទូក “ ង “ មហិទ្ធិឫទ្ធិ​នាគរាជ​សំណាង​សែន​ជ័យ មកពី​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ដែល​បាន​មកដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ហើយ​បាន​នាំយក​ឯកសណ្ឋាន រួម​ទាំង​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ដើម្បី​គាំទ្រ​ឧបត្ថម្ភ​ចំណុះ​ទូក និង​ដើម្បី​ចូលរួម​ប្រណាំង​ប្រកបដោយ​ជោគជ័យ​។​

​ទូក “ ង “ មហិទ្ធិឫទ្ធិ​នាគរាជ សំណាង​សែន​ជ័យ វត្ត​មហា​មង្គល មហាសៀក ស្ថិតនៅ​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម មាន​ចំណុះ​ទូក​ចំនួន ៧៦ នាក់ សរុប​រួម​ទាំង​កីឡាករ​បម្រុង​និង​ថ្នាក់ដឹកនាំ គណៈកម្មការ​ទូក ចំនួន ១០០ នាក់​។ ទីតាំង​ចំណតទូក “ ង “ មហិទ្ធិឫទ្ធិ​នាគរាជ សំណាង​សែន​ជ័យ ស្ថិតនៅ​មាត់ទន្លេ​ខាងមុខ សាលាបឋមសិក្សា​ដើម គ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​ចំណុះ​ទូក “ ង “ មហិទ្ធិឫទ្ធិ​នាគរាជ សំណាង​សែន​ជ័យ វត្ត​មហា​មង្គល មហាសៀក ស្ថិតនៅ​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ រួមមាន ថវិកា ២៦ លាន​រៀល ខោ អាវ ចំនួន ៣០០ កំប្លេរ និង​មួក​ចំនួន ៣០០ មាន​ព័ណ៍ ស ខៀវ និង លឿង ដែល​មាន​ដាក់ ឡូហ្គោ​ក្រសួង​ព័ត៌មាន និង ឈ្មោះ ទូក “ ង “ មហិទ្ធិឫទ្ធិ​នាគរាជ សំណាង​សែន​ជ័យ ,​អង្ករ ២០០ គី​ឡូ ,​មី ២០ កេស​, ត្រីខ ១ កេស ស្មើ ១០០ កំប៉ុង , គោ​ជល់ ៣០ កេស , បា​កាស ២០ កេស , ប្រេង​ឆា ១ កេស , ទឹក​សុ​ី​អុីវ ២ យួរ , ទឹកត្រី ២ យួរ , ស្ករ ៥ គី​ឡូ , អំបិល ៥ គី​ឡូ , ខ្ទឹម ស ៥ គី​ឡូ , ប៊ីចេង ២ គី​ឡូ , ម្ស៉ៅ​ស៊ុប ២ គី​ឡូ​។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ទាំងអស់ ចំណុះ ទូក “ ង “ មហិទ្ធិឫទ្ធិ​នាគរាជ សំណាង​សែន​ជ័យ ត្រូវ​បន្ត​ហ្វឺកហាត់​អោយ​បានល្អប​ន្ថែ​មទៀត ពិសេស​ត្រូវ​គោរព​វិន័យ សេចក្តី​ថ្លៃ និង​ការ​រួមសហការ​សាមគ្គី​ជា​កំលាំង​ដ៏​រឹងមាំ ដើម្បី​ចូលរួម​ប្រកួត​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​។ បើសិន​ជា​ក្រុម​កីឡាករ ទូក “ ង “ មហិទ្ធិឫទ្ធិ​នាគរាជ សំណាង​សែន​ជ័យ ទទួលបាន​ជ័យ​ជ​នះ​រយៈពេល ៣ ថ្ងៃនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា នឹង​ផ្តល់ជូន​ថវិកា​លើកទឹកចិត្ត​បន្ថែមទៀត ចំនួន ១០ លាន​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.