ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ផែនការ​ការងារ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ផែនការ​ការងារ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ អំពី​ផែនការ​ការងារ​របស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​។​

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរ​សេនីយ៍ ស្នងការរង នាយ​ការិយាល័យ​ជំនាញ​ទាំង​៣១ លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក​ទាំង​៩ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច​ទាំង​៤​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ជម្រុញ​ដល់​នគរបាល​ទូទាំង​ខេត្ត​
-​ត្រូវ​គោរព​ច្បាប់ គោរព​វិន័យ គោរព​បទបញ្ជា​
-​ត្រូវ​រួម​គ្នា​ទប់ស្កាត់ បង្ការ បង្ក្រាប គ្រប់​បទ​ល្មើស ពិសេស​បទល្មើស​ព្រហ្មទណ្ឌ​
-​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព និង សេវាសាធារណៈ​
-​ត្រូវ​ផ្សារភ្ជាប់​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ឌីជីថល​រវាង​ប្រជាពលរដ្ឋ​និង​នគរបាល​
-​ត្រូវ​ពង្រឹង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន និង​គ្រោះថ្នាក់​ចរាចរណ៍​
-​ត្រូវ​រួម​គ្នា​ទប់ស្កាត់​រាល់​ព័ត៌មាន​ក្លែងក្លាយ ដែល​មាន​ភាព​ញុះ​ញ៉ុង​បង្ក​ភាពចលាចល អសន្តិសុខ​សង្គម​
-​ត្រូវ​បន្ត​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​គ្រប់​ទំរង់​
-​បង្ក្រាប​រាល់​បទល្មើស​ក្មេង​ទំនើ​ង​
-​បន្ត​កៀងគ​បង្កើត​កម្លាំង​ប្រជា​ការពារ​តាម​មូលដ្ឋាន ដើម្បី​ការងារ​សន្តិសុខ សុវត្ថិភាព​សង្គម​
-​ពង្រឹង​ការគ្រប់គ្រង និង ធ្វើ​បច្ចុប្បន្នភាព ការ​ស្នាក់នៅ​របស់​ជន​បរទេស​
-​គ្រប់គ្រង រឹតបន្តឹង​ការប្រើប្រាស់​អាវុធ​គ្រប់​ប្រភេទ ចុះបញ្ជី និង​កោសលវិច្ច័​យក្បាល​គ្រាប់ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.