ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​១៧​នាក់ បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​១៧​នាក់ បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី សរុប​ចំនួន​១៧​នាក់ ទៅ​តុលាការ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាបបាន​ចំនួន​៧​ករណី​ផ្សេង​គ្នា​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​៧​ករណី​រួមមាន​៖

*​ករណី​ទី​១៖ កាលពី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង និង​នៅ​ចំណុច​ផ្លូវ​លេខ ៣១០ សង្កាត់ អូរ​ឡាំ​ពិ​ច ខណ្ឌ​បឹង​កេងកង​។ ជន​ទាំង​០៥​នាក់ រួមមាន​៖ ១.​ឈ្មោះ យ៉ែម ស្រី​ណែ​ត ភេទ​ស្រី អាយុ ៣៧​ឆ្នាំ​, ២.​ឈ្មោះ សាត ជំរឿន ហៅ​ក្រៅ រឿន ភេទ ប្រុស អាយុ ២៦​ឆ្នាំ​, ៣.​ឈ្មោះ ខូវ សុធា ហៅ​ក្រៅ ធា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​, ៤.​ឈ្មោះ ប៊ុន ថន ភេទ ប្រុស អាយុ ៤០​ឆ្នាំ​, ៥.​ឈ្មោះ ជា សុខ​ហេង ហៅ​ក្រៅ វី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១២​កញ្ចប់​, ជញ្ជីង​អេឡិកត្រូនិច​សម្រាប់​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង​, ដាវ ០១ ដើម រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​២៖ កាលពី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ខុន សុីថេ​ត ហៅ​អា​មុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​លើផ្លូវ​បេតុង ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ ពោធិ៍​សែន​ជ័យ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១៣​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​៣៖ កាលពី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច ផ្លូវ​បេតុង​ភូមិ ជម្ពូ​វ​ន្ត័​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បន្ត​ទៅ​មួយ​កន្លែង​ទៀត នៅ​ចំណុច​បន្ទប់​ជួល​លេខ​១២ ជាន់​ទី​៣ ភូមិ​ព្រៃ​ព្រីង​ខាងជេ​ី​ង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​ទាំង​២​នាក់ រួមមាន ៖ ឈ្មោះ អេ ឡិច​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង ឈ្មោះ កៅ សុកន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១៣​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។

*​ករណី​ទី​៤៖ កាលពី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អុឹម វណ្ណឌិត ហៅ ត្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល​លេខ 49B ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០២​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។

*​ករណី​ទី​៥៖ កាលពី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៊ុន ភាព ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ផ្អេ ផ្លូវ​បេតុង សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០៥​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។

*​ករណី​ទី​៦៖ កាលពី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​លើផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ សែន​សុខ និង បន្ទប់​ជួល​គ្មាន​លេខ ជាន់​ទី​១ ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។ ជន​ទាំង​២​នាក់ រួមមាន ៖ ១ ឈ្មោះ អ៊ុង វណ្ណះ ហៅ ណាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ២ ឈ្មោះ ម៉ៅ ចរិយា ហៅ យ៉ា ភេទ​ស្រី អាយុ ៣១​ឆ្នាំ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០៤​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​៧៖ កាលពី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​លើ​ផ្លូវ​លេខ ៣០៤ កែង​ផ្លូវ​លេខ ១១៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង និង​បន្ត​ទៅ​មួយ​កន្លែង​ទៀត​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។ ជន​ទាំង​០៥​នាក់ រួមមាន​៖ ១_​ឈ្មោះ ពេជ្រ ភា​រដ្ឋ ហៅ ព​យ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​, ២_​ឈ្មោះ វិន ទ្រី​ធី​ធូ ហៅ យាយ​រឿន ជនជាតិ វៀតណាម ភេទ​ស្រី អាយុ ៦៥​ឆ្នាំ​, ៣_​ឈ្មោះ ឃិន ពិសី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​, ៤_​ឈ្មោះ ទន់ វិសាល ភេទ ប្រុស អាយុ ៣៥​ឆ្នាំ​, ៥_​ឈ្មោះ ប៉ាន់ ម៉ា​រី​ណា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​៤២​កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ប៉ៃ​តង​១៥ គ្រាប់​, ជញ្ជីង​អេឡិកត្រូនិច​សម្រាប់​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង រួម​នឹង​សម្ភារ​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.