ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បន្ត​គាំទ្រ​ដល់​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ដែល​កំពុង​មាន​ការរីក​ចំរើន​

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បន្ត​គាំទ្រ​ដល់​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ដែល​កំពុង​មាន​ការរីក​ចំរើន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បន្ត​គាំទ្រ​ដល់​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ដែល​កំពុង​មាន​ការរីក​ចំរើន ហើយ​បាន​នាំយក​នូវ​មេដាយ និង​កិត្តិយស ជូន​ក្រសួង​ព័ត៌មាន និង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​លេង​កីឡា បន្ទាប់​ពី​ហត់នឿយ ពី​បំពេញ​កិច្ចការងារ​។​

​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធានកិត្តិយស​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ កីឡាករ កីឡា​ការិនី ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ដល់​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ដែល​កំពុង​មាន​ការរីក​ចំរើន ហើយ​បាន​នាំយក​នូវ​មេដាយ និង​កិត្តិយស ជូន​ក្រសួង​ព័ត៌មាន ពិសេស​បាន​ឈ្នះ​មេដាយ​ពី​ការប្រកួត​អន្តរជាតិ មក​ជូន​ប្រទេសជាតិ ថែមទៀត​ផង​ដែរ ។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​ឲ្យ​បង្កើត​បន្ថែម​នូវ​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ក្រៅពី​កីឡា​ហែល​ទឹក ដូចជា​ក្រុម​កីឡាបាល់ទាត់ កីឡា​បាល់ទះ កីឡា​វាយ​ឃ្លី​លើ​តុ កីឡា​បូល និង​ប៉េតង់ ដើម្បី​ឲ្យ​មន្ត្រី​រាជការចូ​ល​រួម​លេង​សប្បាយ ធ្វើឲ្យ​សុខភា​ពរាងកាយ​រឹងមាំ ហើយ​ជា​ការផ្លាស់ប្តូរ​បរិយាកាស សម្រាប់​បង្កើន​ផលិតភាព​ការងារ​បាន​កាន់តែ​ល្អ​បន្ថែមទៀត ។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា ដែល​ជា​ប្រធានកិត្តិយស​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន បាន​ជម្រាបជូន​ពី​គម្រោង​រៀបចំ​ការប្រកួត​កីឡាហែលទឹក របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​អបអរសាទរ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ។​

​នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយ​តំលៃ​ខ្ពស់​លទ្ធផល​ការងារ និង​ភាពជោគជ័យ របស់​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន​។​

​ជាមួយ​នេះ​គ្នា ឯកឧត្តម នេត្រ ភ​ក្ត្រា ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​គាំទ្រ​ដល់​ការបង្កើត​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន នេះ​ឡើង ដើម្បី​ជួយ​ដល់​កូនចៅ របស់​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ដែល​មាន​ចំណង់​ចំណូលចិត្ត​ខាង​កីឡា​ហែល​ទឹក បាន​មក​រៀន ហ្វឹកហាត់ និង​ការចំណាយ​ថវិកា​អស់​តិច​ថែមទៀត​ផង​ដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ការ​ឲ្យមាន​ការផ្សព្វផ្សា​យ​ទូលំទូលាយ ដើម្បី​អោយ​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន នាំ​កូនចៅ មក​ចុះឈ្មោះ​ចូល ក្លឹប​ហែល​ទឹក បាន​ច្រើន​បន្ថែមទៀត ព្រោះ​ថា​បើសិនជា​មាន​សមាជិក កាន់តែ​ច្រើន​កាន់តែ​ល្អ ដើម្បី​បង្កើត​ជា​ឱកាស​នៃ​ការកំសាន្ត​មួយ​នៅ​ចុង​សប្តាហ៍ ដែល​ក្មេងៗ សម្រាក​ពី​ការសិក្សា អាច​មក​ហែល​ទឹក​លេង​សប្បាយ​។​

​ឯកឧត្តម​ថា ការ​ហាត់រៀន​កីឡា ហែល​ទឹក គឺ​ផ្តល់​ការអប់រំ​កាយ អប់រំ​ចិត្ត អប់រំ​កីឡា កាត់បន្ថយ​ពេលវេលា​ដែល​មិន​សមប្រកប ធ្វើឲ្យមាន​បញ្ហា បែរ​មក​ហាត់​លេង​កីឡាហែលទឹក ដើម្បី​ឲ្យមាន​កាយសម្បទា​រឹងមាំ សុខភាព​ល្អ​។ ការរៀន និង​ចេះ​ហែល​ទឹក គឺ​បាន​ជួយ​ដល់​រាងកាយ​របស់​យើង​ឲ្យបាន​រឹងមាំ សុខភាព​ល្អ សាច់ឈាម​ស្រស់ថ្លា​។​

​តាម​របាយការណ៍​របស់ ឯកឧត្តម សុខ សារ៉េត ទីប្រឹក្សា និង​ជា​ប្រធាន​ក្លឹប​ហែល​ទឹក ក្រសួង​ព័ត៌មាន បានលើកឡើង​ពី​ការបង្កើត​ក្លឹប​នេះ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៧ ដែល​មាន​ឯកឧត្តម ខៀវ កាញារីទ្ធ ជា​ប្រធានកិត្តិយស និង​មាន​ប្រធាន​ក្លឹប ១ រូប អគ្គលេខាធិការ ១ រូប ហិរញ្ញឹ​ក ១ រូប និង​អនុប្រធាន​ក្លឹប ៣ រូប​។​

​បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ កីឡា​ការិនី ៨ រូប ហើយ​ក្លឹប​បាន​នឹង​កំពុង​បង្ហាត់បង្រៀន​កូនៗ មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ដោយ​ឥតគិតថ្លៃ សរុប ៨៨ នាក់ ។​

​ក្នុង​រយ​:​ពេល ៦ ឆ្នាំ​កន្លងមកនេះ កីឡាករ កីឡា​ការិនី ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន បាន​ប្រកួត​ឈ្នះ មេដាយមាស ក្នុងស្រុក​ចំនួន ២៩ គ្រឿង​, មេដាយប្រាក់​ចំនួន ២៤ គ្រឿង​,
* មេដាយ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ចំនួន ០១​គ្រឿង មេដាយ​សំរឹទ្ធ​ចំនួន ២៥ គ្រឿង​
* ស៊ី​ហ្គេម​នៅ​វៀតណាម ០១​គ្រឿង ក្នុង​ឆ្នាំ​២០២២ សរុប​ទាំងអស់ ៧៧ គ្រឿង ។​
​ប្រធាន​ក្លឹប​ហែល​ទឹក បាន​សំដែង​នូវ​អំណរគុណ ចំពោះ​អស់លោក លោកស្រី ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​លើកទឹកចិត្ត ក៏​ដូច​ជា​ថវិកា ដល់​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ពិសេស​ការបន្ត​គាំទ្រ​របស់​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ទាំង​ស្មារតី និង​ថវិកា ដែល​ជា​ចលករ​សំខាន់​ក្នុងការ​រួមចំណែក​រក្សា​បាន​នូវ​សមត្ថភាព និង​ភាព​រីកចម្រើន​របស់​កីឡាករ កីឡា​ការ​នី និង​ជា​ការរួមចំណែក​ក្នុង​ការស្វែងរក ឲ្យបាន​នូវ​មេដាយមា​សជូនជាតិ​មាតុភូមិ ផ្នែក​កីឡាហែលទឹក​ជា​បន្តបន្ទាប់​ទៅមុខទៀត​។​

ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម នេត្រ ភ​ក្ត្រា បានឧ​ប​ត្ត​ម្ភ​ថវិកា​ចំនួន ១ ០០០ ដុល្លារ ដល់​ក្លឹប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ផ្តល់​សម្លៀក​បំពាក់​កីឡា ក្នុង ១ ឆ្នាំ ម្នាក់ ២ កំប្លេ , ជាមួយនេះ ឯកឧត្តម បាន​ចែក​ជូន​នូវ មី និង ភេសជ្ជៈ ដល់​ក្មួយៗ​ជា​កីឡាក​រហែល​ទឹក​បាន​មក​ចូលរួម​នា​ឱកាស​នេះ​ផង​ដែរ​។​

​ដោយឡែក​ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ចូលរួម​គាំទ្រ​ដល់​ក្លឹប​ហែល​ទឹក ៥០ ម៉ឺន​រៀល​, ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៥០ ម៉ឺន​រៀល​, ឯកឧត្តម ងឿ​ន ច័ន្ទ​លីន​ប៉ូឡែ​ន អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ចំនួន ១០០​ដុល្លារ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.