ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម នេត្រ ភ​ក្ត្រា ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ពី​សក្ដានុពល​នៃ​កិច្ចព្រមព្រៀង RCEP

ឯកឧត្តម នេត្រ ភ​ក្ត្រា ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ពី​សក្ដានុពល​នៃ​កិច្ចព្រមព្រៀង RCEP

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា ប្រព័ន្ធ​ផ្សព្វផ្សាយ ដើរតួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការនាំយក​នូវ​ដំណឹង​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន ជាពិសេស​វិនិយោគិន និង​ពាណិជ្ជករ​អំពី​បទដ្ឋាន​គតិយុត្ត និង​ច្បាប់​នានា​នៃ​កិច្ច​ព្រម​ព្រៀន RCEP​។​

​ការ​ថ្លែង​របស់​ឯកឧត្តម​រដ្ឋ​មន្ដ្រី​នៅ​ក្នុង​ការធ្វើ​បទ​បង្ហាញ​បាឋកថា​ស្តីពី «​ការវិភាគ​លើ​គតិយុត្ត​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​» ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត​សភា​ចារ្យ សុក ស៊ីផាន់ណា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ក្រសួង​ព័ត៌មាន​។​

​ឯកឧត្តម នេត្រ ភ​ក្ដ្រា បាន​លើកឡើង​ថា តាមរយៈ​ការ​ព្យាក​រ កិច្ចព្រមព្រៀង RCEP នឹង​ជួយ​កម្ពុជា​ឱ្យ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៧​។ ហេតុដូចនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ និង​ឯកជន ដើរតួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការនាំយក​នូវ​ដំណឹង​ទាំងអស់នេះ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន ជាពិសេស​វិនិយោគិន និង​ពាណិជ្ជករ​អំពី​បទដ្ឋាន​គតិយុត្ត និង​ច្បាប់​នានា​នៃ​កិច្ច​ព្រម​ព្រៀន​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បានបញ្ជាក់​ថា​៖ «​ក្នុងន័យនេះ ខ្ញុំ​សូម​លើកទឹកចិត្ត ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការផ្សព្វផ្សាយ ចែករំលែក​ជូន​សាធារណៈជន​ឱ្យបាន​ជ្រួតជ្រាប​ពី​សក្ដានុពល​នៃ​កិច្ចព្រមព្រៀង RCEP ដើម្បី​កម្ពុជា​អាច​ទាយ​យក​ប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​នេះ​ជា​អតិបរមា និង​ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ ដើម្បី​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»​។​

​ជាមួយនេះដែរ ឯកឧត្តម នេត្រ ភ​ក្ដ្រា ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា កន្លងមក​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត តែង​លើកឡើង​ថា កិច្ចព្រមព្រៀង​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ពីព្រោះ​វា​បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការលើកកម្ពស់​សមា​ហ​រណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​។ ទន្ទឹមនេះ ដោយសារតែ​ភាពមិនប្រាកដប្រជា​ជា​សកល​កាន់តែខ្លាំង​ឡើង​នា​ពេលបច្ចុប្បន្ន តួនាទី​របស់​កិច្ចព្រមព្រៀង RCEP កាន់តែ​មាន​សារៈសំខាន់​នៅក្នុង​ពង្រឹង​ទំនុកចិត្ត​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ និង​ការជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​រយៈពេល​ប្រាំបួន​ខែ ឆ្នាំ​២០២៣​នេះ កម្ពុជា បាន​នាំ​ចេញ​ទំនិញ​មានតម្លៃ ៥ ០៨១ ពាន់​លាន​ដុល្លារ ទៅកាន់​ប្រទេស​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង RCEP កើនឡើង ២៣,៦ ភាគរយ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.