ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមាគម​ជប៉ុន ប្រចាំ​កម្ពុជា រៀបចំ​ពិធី​អុជ​កាំជ្រួច​ជប៉ុន នៅមុខ​វាំង ដើម្បី​អបអរសាទរ​ទំនាក់ទំនង​ខួប ៧០​ឆ្នាំ ប្រទេស​ទាំង​ពីរ នៅ​មុខ​ព្រះបរមរាជវាំង

សមាគម​ជប៉ុន ប្រចាំ​កម្ពុជា រៀបចំ​ពិធី​អុជ​កាំជ្រួច​ជប៉ុន នៅមុខ​វាំង ដើម្បី​អបអរសាទរ​ទំនាក់ទំនង​ខួប ៧០​ឆ្នាំ ប្រទេស​ទាំង​ពីរ នៅ​មុខ​ព្រះបរមរាជវាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រាត្រី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សមាគម​ជប៉ុន ប្រចាំ​កម្ពុជា បាន​រៀបចំ​ពិធី​អុជ​កាំជ្រួច​ជប៉ុន នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​អបអរសាទរ​ទំនាក់ទំនង​ខួប ៧០​ឆ្នាំ (១៩៥៣-២០២៣) រវាង​ប្រទេស​ទាំង​ពីរ​។ ពិធី​អុជ​កាំជ្រួច​នេះ​មាន​រយៈពេល ១​ម៉ោង ១០​នាទី ដោយ​ចាប់ផ្តើម​វេលា​ម៉ោង ៧៖០០​នាទី ដល់​៨៖១០​នាទី​។​

​គួរ​ឱ្យ​ដឹងថា ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ពង្រីក​កំពង់ផែ​ក្រុងព្រះសីហនុ នា​ពេល​កន្លង​ទៅ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា លោក ហ្វ៊ូមី​អាគិ តា​កា​ហា​ស្សី អតីត​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន បាន​ស្នើសុំ​នាំ​កាំជ្រួច​ពី​ជប៉ុន មក​បាញ់​នៅ​មុខ​ព្រះបរមរាជវាំង ក្នុង​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដើម្បី​អបអរសាទរ​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ប្រទេស​កម្ពុជា​-​ជប៉ុន​។​

​សំណើ​នេះ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ព្រោះ​ការបាញ់​កាំជ្រួច​នៅ​មុខ​ព្រះបរមរាជវាំង ជា​ការបង្ហាញ​ពី​ភាពសប្បាយ​រីករាយ ក្នុង​ខួប​អនុស្សាវរីយ៍ ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​។​

​សម្រាប់​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន គ្រោង​នឹង​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ដោយ​មាន​ទាំង​ការសម្ដែង​សិល្បៈ បង្ហាញ​ពី​វប្បធម៌​របស់​ប្រទេស​ជប៉ុន​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.