ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ ពី​ស្វាយជ្រំ ទៅ​ច្រកព្រំដែន​អាន​សេះ ប្រវែង​៣២​គីឡូម៉ែត្រ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ធ្វើការ​ជួសជុល​ឡើង​វិញ

ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ ពី​ស្វាយជ្រំ ទៅ​ច្រកព្រំដែន​អាន​សេះ ប្រវែង​៣២​គីឡូម៉ែត្រ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ធ្វើការ​ជួសជុល​ឡើង​វិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​) ៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​និង​កំពុង​ធ្វើការ​ជួសជុល កំណាត់​ផ្លូវ​ខេត្ត​លេខ​២ (PVH៤) ឡើងវិញ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ។ កំណាត់​ផ្លូវ​ខេត្ត​លេខ​២ (PVH៤) ប្រវែង​៣២​គីឡូម៉ែត្រ ជា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន កម្ពុជា​-​ថៃ ពី​តំបន់​ស្វាយជ្រំ ក្នុង​ឃុំ​ស្រ​អែម ទៅ​កាន់​ច្រក​ព្រំដែន​អាន​សេះ ក្នុង​ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក និង​ដឹកជញ្ជូន​កសិផល​នានា​របស់​ប្រជាពលរដ្ឋ មាន​ភាពងាយស្រួល​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​ថ្លែងឱ្យដឹងថា​៖ កំណាត់​ផ្លូវ​ខេត្ត​២ PVH៤ ប្រវែង​៣២​គីឡូម៉ែត្រ​នេះ គឺជា​ប្រភេទ​ផ្លូវ​ក្រាល​ល្បាយ​ថ្ម ជា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​យ៉ាង​សំខាន់​របស់​កងទ័ព និង​ជា​ផ្លូវ​ទេសចរណ៍ធម្មជាតិ​ព្រៃ​ភ្នំ​ឆ្ពោះទៅកាន់​ប្រាសាទ​ព្រះវិហារ ក៏​ដូចជា​ផ្លូវ​សំខាន់​សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ដឹកជញ្ជូន​កសិផល​នានា ពិសេស​ការដឹកជញ្ជូន​ទំនិញ កសិផល ទៅ​កាន់​ទីផ្សារ​ច្រកព្រំដែន​អានសេះ​ផងដែរ​។​

​លោក​ប្រធាន​មន្ទីរ បាន​ថ្លែង​បន្តទៀតថា​៖ ការជួសជុល​កំណាត់​ផ្លូវ​ខេត្ត​២PVH៤ ឡើងវិញ​នេះ គឺ​ក្រុមការងារ​ជួសជុល ថែទាំ​ផ្លូវថ្នល់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បានធ្វើការ​កៀរ​សម្រួល ស្រោច​ទឹក កិន​បង្ហាប់​។​

​លោក សំ លាង​ទ្រី បាន​ថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ទៀតថា​៖​ក្រោម​ការណែនាំ​ពី​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​យកចិត្តទុកដាក់​ធ្វើការ​ជួសជុល ថែទាំ​ផ្លូវ​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​មិនឱ្យ​មាន​គ្រលុក​សំបុកមាន់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​លោក​ថា​រហូត​មកដល់​ថ្ងៃនេះ​មន្ទីរ​បាន​ធ្វើ​ការជួសជុល ថែទាំ​ផ្លូវ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​រួចរាល់​១០០%​បាន​ជា​ច្រើន​ខ្សែ និង​ផ្លូវ​ខ្លះទៀត​កំពុង​ដំណើរការ​ជួសជុល នឹង​រួចរាល់​១០០%​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក សំ លាង​ទ្រី ក៏​បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង សូម​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ប្រយោជន៍​ឱ្យ​ការប្រើប្រាស់​បាន​យូរអង្វែង ដោយ​បញ្ឈប់​ការចាក់​ដី​ខ្ពស់​ជាង​ផ្លូវ ចាក់ដី​លុប​លូ ប្រឡាយ​តាម​ដងផ្លូវ កុំ​យក​ដី​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ និង​មិន​ត្រូវ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ដែល​ច្បាប់​បាន​កំណត់​ជាដាច់ខាត ពិសេស​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.