ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ខេត្ត​ព្រះវិហារ ចាប់ផ្តើម​រៀបចំ​ពិធី​ប្រណាំងទូក «​ង​» នៅ​ទំនប់​៩៥ ដើម្បី​បង្ក​ការសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​

រដ្ឋបាល​ខេត្ត​ព្រះវិហារ ចាប់ផ្តើម​រៀបចំ​ពិធី​ប្រណាំងទូក «​ង​» នៅ​ទំនប់​៩៥ ដើម្បី​បង្ក​ការសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ចាប់ផ្តើម​រៀបចំ​ពិធី​ប្រណាំងទូក អក​អំបុក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​ការ​ដាក់​តាំង​លក់​ផលិតផល ដើម្បី​បង្ក​ការសប្បាយ​រីករាយ​ជូន​បងប្អូន ប្រជាពលរដ្ឋ​បាន​ចូល​ទស្សនា​កំសាន្ត រយៈពេល​២​ថ្ងៃ នៅរ​ម្មណី​យដ្ឋា​ន​ទំនប់​៩៥ ស្ថិតក្នុង​ភូមិ​ទំនប់ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ពិធី​បើក​ការ​ប្រណាំងទូក​នា​ព្រឹក​នេះ បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី ជា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាម​មន្ទីរ​ជុំវិញ​ខេត្ត លោក​អភិបាល ក្រុង ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ជូនដំណឹង​ថា ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ អ៊ុំ​ទូក បណ្តែត​ប្រទីប អក​អំបុក សំពះ​ព្រះ​ខែ រដ្ឋបាលខេត្ត បាន​រៀបចំ​ពិធី​ប្រណាំង​ទូក «​ង​» រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៨-១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ហើយក៏​មាន​ការ​ដាក់​តាំង​លក់​ផលិតផល កសិផល ក្នុង​និង​ក្រៅ​ស្រុក គ្រឿងឧបភោគ បរិភោគ ជាច្រើន​ផងដែរ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​ប្រណាំងទូក «​ង​», ពិធី​អ៊ុំ​ទូក​នៅ​ខេត្ត​ព្រះវិហារ​ឆ្នាំនេះ មាន​ទូក​ចូលរួម​ប្រណាំង​សរុប​៤៧​ទូក មាន​កីឡាករ​សរុប​ចំនួន​៦១៤​នាក់ ដោយ​ចែកចេញជា​ប្រភេទ​ទូក​ចំនួន​៤​ប្រភេទ រួមមាន​៖
*​ទី​១៖ ទូក​សហគមន៍ មាន​ចំណុះ​៥​នាក់ មាន​ចំនួន​១៥​ទូក​
*​ទី​២៖ ទូក​ផ្កាចា មាន​ចំនួន​៨​ទូក មាន​ចំណុះ​៥​នាក់​
*​ទី​៣៖ ទូក​នាគ​ចំនួន​១៦​ទូក ក្នុងនោះ​មាន​ទូក​ឈើ​ចំនួន​១
*​ទី​៤៖ ទូក​ចំណុះ​២២​នាក់ មាន​ចំនួន​៧​ទូក​ផងដែរ​។​
​រដ្ឋបាលខេត្ត សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទស្សនា​កំសាន្ត​ពី​ធី​ប្រណាំងទូក​នៅ​ខេត្ត​ព្រះវិហារ រយៈពេល​២​ថ្ងៃ នេះ​ឱ្យបាន​ច្រើន​កុះករ​៕​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.