ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ក្រុង​សំពៅ​ពូន បាន​រៀបចំ​សិក្ខាសាលា សមាហរណកម្ម កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ឆ្នាំ​២០២៣

រដ្ឋបាល​ក្រុង​សំពៅ​ពូន បាន​រៀបចំ​សិក្ខាសាលា សមាហរណកម្ម កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កណ្តាល​)៖ សិក្ខាសាលា​នៅ​ពេល​នេះ គឺជា​ចំនុច​ជួប​គ្នា​នៃ​វិមជ្ឈការ និង វិសហមជ្ឈការ ក្នុង​គោលបំណង ផ្ដល់ឱកាស​ផ្សារភ្ជាប់​ឱ្យ​កាន់តែ​រលូន​រវាង​ដំណើរការ​កសាង​ផែនការ​របស់​សង្កាត់ ក្រុង ជាមួយ​ផែនការ​របស់​មន្ទីរ​ជំនាញ អង្គការ​មិនមែន​រដ្ឋាភិបាល ម្ចាស់​ជំនួយ​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​សប្បុរសជន​ទាំងអស់ នៅតាម​សហគមន៍ ដើម្បី​រួមគ្នា​ពិភាក្សា និង​គាំទ្រ​រាល់​គម្រោង​ដែល​ជា​តម្រូវការ​ជាក់ស្ដែង សំដៅ​ជួយ​អភិវឌ្ឍ​ន៏​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ការរីកចំរើន​។ ហើយ​ឯកឧត្តម​អភិបាលរង​ខេត្ត​នឹង​ទទួលយក​នូវ​រាល់​សំណើរ និង​សំណូមពរ​នានា ដែល​បាន​លើកឡើង​ដោយ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ ដើម្បី​យកមក​អនុវត្ត​ក្នុង​ផែនការ​ឆ្នាំ​២០២៤ ឱ្យស្រប​តាម​ស្របទៅតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ថ្មី គឺ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​នេះ​ជា​ការលើកឡើង របស់​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល ក្នុង​សិក្ខាសាលា សមាហរណកម្ម កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល នៅ​សាលាក្រុង​សំពៅ​ពូន នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម​ពី មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​-​សង្កាត់ និង​អ្នកពាក់ព័ន្ធ​ផង​ដែរ​ផង​។​

​ឯកឧត្តម ណុប ដា​រ៉ា បាន​ជំរុញ​ដល់​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​ត្រួតពិនិត្យ​មើល​យន្តការ ក្នុងការ​ធ្វើ​ផែនការ និង​ការអនុវត្ត​គម្រោង​ឱ្យមាន​ភាពរលូន ត្រូវ​ពិនិត្យមើល​ប្រភព​ថវិកា​របស់​មន្ទីរ​អង្គភាព ដើម្បី​ធ្វើ​ការគាំទ្រ​គម្រោង របស់​សង្កាត់់​ដែល​ជា​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ទន្ទឹម​នេះ​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ លើ​លក្ខណៈ​បច្ចេកទេស​របស់​គម្រោង​នី​មួយៗ​ផងដែរ​។​

​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល បានបញ្ជាក់​ថា នៅ​ពេល​បញ្ចប់​សិក្ខាសាលា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​នានា ដែល​បាន​ចុះកិច្ចសន្យា​ជួយ​គាំទ្រ ត្រូវ​យកចិត្តទុកដាក់ យក​កិច្ចសន្យា​នេះ បញ្ចូល​ទៅក្នុង​ផែនការ​សកម្មភាព ប្រចាំឆ្នាំ​២០២៤ របស់ខ្លួន និង​ខិតខំ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព រាល់​គម្រោង​ដែល​មិន​បាន​អនុវត្ត ត្រូវ​ផ្តល់​ព័ត៌មាន និង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​រវាង​អ្នកគាំទ្រ និង​ក្រុមប្រឹក្សា​សង្កាត់ បញ្ហា​សំខាន់​គឺ​ចំពោះ​គម្រោង​ដែល​គ្រប់​សង្កាត់​បាន​ស្នើឡើង ប្រសិនបើ​សិក្ខាសាលា​ថ្ងៃនេះ មិនទាន់​ទទួលបាន​ការគាំទ្រ​នោះទេ គឺ​ត្រូវ​បន្ត​ការពិភាក្សា ឬ​សម្របសម្រួល​គ្នា​បន្ថែមទៀត ដើម្បី​ទទួលបាន​ការគាំទ្រ​នៅពេល​ក្រោយ​ទៀត​។

​លោក សុទ្ធ សាវឿន អភិបាលរង​ក្រុង​សំពៅ​ពូន បាន​មានប្រសាសន៍ថា សម្រាប់​ក្រុង​សំពៅ​ពូន មាន​គម្រោង​ស្នើ​ឡើង​ទាំង ៧​វិស័យ សរុប​ចំនួន ១៩៣​គម្រោង រួមមាន​៖ វិស័យ​កសិកម្ម មាន ២៦​គម្រោង វិស័យ​អាជីវកម្ម ២៥ គម្រោង វិស័យ​វិស័យ​អប់រំ ០៩ គម្រោង វិស័យ​សុខភាព ៣៦ គម្រោង វិស័យ​ភាព​ងាយ​រងគ្រោះ ០៩ គម្រោង វិស័យ​បរិស្ថាន ៤៣ និង វិស័យ​រដ្ឋបាល​-​សន្តិសុខ ៤៥ គម្រោង​។​

​ជា​លទ្ធផល ឆ្លង​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​រវាង​សង្កាត់ ក្រុង ជាមួយរ​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត អង្គការ​នានា គម្រោង​ទទួលបាន​ការគាំទ្រ​សម្រាប់​សង្កាត់ សរុប​ចំនួន ១២១​គម្រោង ស្មើនឹង ៦០​ភាគរយ​។​គម្រោង​ទទួលបាន​ការគាំទ្រ​សម្រាប់​ក្រុង​មាន ៥​គម្រោង ស្មើនឹង ១៦​ភាគរយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.