ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ខេត្ត​កែប ទទួល​ជួប​គណ​:​ប្រតិភូ​ទីក្រុង​លីន​ឆាង ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

រដ្ឋបាល​ខេត្ត​កែប ទទួល​ជួប​គណ​:​ប្រតិភូ​ទីក្រុង​លីន​ឆាង ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប ៖ រដ្ឋបាល​ខេត្ត​កែប ទទួល​ជួប​គណ​:​ប្រតិភូ​ទីក្រុង​លីន​ឆាង នៃ​ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ជំនួប​ពិភាក្សា​លើ​លេច​ក្តី​ព្រាង អនុស្សរណ​:​នៃ​ការយោគយល់ បង្កើត​ទំនាក់ទំនង​សម្ព័ន្ធ​មេត្រីភាព រវាង​ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង​លីន​ឆាង នៃ​ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជំនួប​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង លោក ស៊ឺ ឈិញ​ហឺ អភិបាលរង​នៃ​រដ្ឋបាល​ប្រជាជន​ទីក្រុង​លីន​ឆាង នា​រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​ស្តង់ដា​មុខ​សាលាខេត្ត​កែប​។​

​ជំនួប​ដ៏​មាន​សារ​:​សំខាន់​នេះ​ដែរ​ត្រូវបាន អញ្ជើញ​អោយ​ចូលរួម​ពី​សំណាក ឯកឧត្ដម តំណាង​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការ មេ​បញ្ជ​ការ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក នាយក​ទីចាត់ការ និង​ប្រធាន​អង្គភាព​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខេត្ត​ផងដែរ​។​

​តាម​ខ្លឹមសារ​លិខិត​ស្នើ​សុំ​បង្កើត​ទំនាក់ទំនង មេត្រី​ភាព រវាង​ទីក្រុង​លីន​ឆាង ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភាគី​ទាំងពីរ​បាន​លើក​យក​នូវ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការបង្កើត​នូវ​ទំនាក់ទំនង​ការទូត​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ខេត្ត​កែប និង​ទីក្រុង​លីន​ឆាង ការយោគយល់​គ្នា​ទៅវិញទៅមក និង​មិត្តភាព​ជា ប្រពៃណី រវាង​ប្រជាជន​នៃ​ខេត្ត និង​ទីក្រុង​ទាំងពីរ តាមរយៈ​ការពិភាក្សា​ក្នុង​លក្ខណៈ​មិត្តភាព ទីក្រុង​លីន​ឆាង នៃ​ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យល់ព្រម​បង្កើត​ទំនាក់ទំនង​មេត្រី​ភាព ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សមភាព​ផលប្រយោជន៍​រួម និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​។

​ភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា​ជំរុញ​ការផ្លាស់ប្ដូរ​មិត្តភាព​រវាង​ប្រជាជន​នៃ​ខេត្ត និង​ទីក្រុង​ទាំងពីរ ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍ ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត និង​ទីក្រុង ទាំងពីរ ក្នុង​វិស័យ​កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​-​វប្បធម៌ កីឡា សុខភាព​សាធារណៈ អប់រំ ទេសចរណ៍ និង​ធនធានមនុស្ស ។ ល​។ និង​។ ល​។

​លិខិត​នេះ​ធ្វើ​ចំនួន​៣​ច្បាប់ ជា​ភាសា​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស ដែល​អត្ថបទ​នីមួយៗ​មាន ខ្លឹមសារ​ដូច​គ្នា​។ លិខិត​ស្នើ​សុំ​នេះ​មាន​សុពលភាព​ក្នុង​រយៈពេល​បី​ឆ្នាំ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា ក្រោយ​ពី​ភាគី​នី​មួយៗ​យល់ព្រម​អនុម័ត​តាម​នីតិវិធី នៃ​ប្រទេស​របស់​ខ្លួន​។​

​ក្រោយ​ជំនួប​ដ៏​សំខាន់​នេះ នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ប៊ុន យោង អភិបាលរង​ខេត្ត​កែប បាន​អញ្ជើញ​គណ​:​ប្រតិភូ​ទីក្រុង​លីន​ឆាង សិក្សា​ស្វែងយល់​បន្ថែម ពី​ទីតាំង​សំខាន់ៗ​ដូចជា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត , អគារ​ធនធាន នៃ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ចំការ​ដូង ដែល​ទីតាំង​ទាំងពីរ​នេះ ប្រតិភូ​នៃ​ខេត្ត​ទាំងពីរ​បាន​ទទួល​ស្តាប់​បទ​បង្ហាញ អំពី​ដំណើរការ និង​សមិទ្ធផល​សម្រេចបាន រួម​ទាំង​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ បន្ទាប់​មក​ប្រតិភូ​បន្ត​ទៅ​ទស្សនៈកិច្ច​នៅ​ចំការ​ត្របែក​នឹង​ម្រេច របស់​ប្រជាកសិករ​នៅ​ភូមិ​ចំកា​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​ទីតាំង​តំបន់​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​ទៀត​ផងដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.